មតិយោបល់ និងបណ្តឹងអតិថិជន

លោកអ្នកអាចផ្តល់ ជាមតិយោបល់ និងបណ្តឹងតាមរយះ​:

១. សាខារបស់ធនាគារ

២.​ ផ្ញើសារទៅកាន់ Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

៣.​ ទូរស័ព្ទទំនាក់ទំនង់ ០២៣ ៩១១​ ៣១៣ (ext. 1707)

ដំណើរការបណ្តឹងអតិថិជន

​១.​​​​​​​អតិថិជនត្រូវដាក់ពាក្យបណ្តឹងក្នុងរយៈពេល៦០ (ហុកសិប) ថ្ងៃ បន្ទាប់ពីបានដឹងអំពីបញ្ហាដែលចង់តវ៉ា។

បណ្តឹងអាចធ្វើឡើងដោយផ្ទាល់មាត់ និង/ឫ សរសេរជាលាយលក្ខណ៍អក្សរ។

​២.​​បណ្តឹងផ្ទាល់មាត់នឹងត្រូវបានដោះស្រាយក្នុងអំឡុងពេល ២ (ពីរ) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណី បណ្តឹងផ្ទាល់

មាត់មិនអាចដោះស្រាយបានតាមពេលកំណត់ ធនាគារសហពាណិជ្ជ ក.អ នឹងណែនាំដល់អតិថិជន និង/ឬ

បុគ្គលតំណាងអតិថិជនឲ្យដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ។

​៣.ក្នុងករណីអតិថិជនចង់ដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ ប៉ុន្តែមិនអាច​ធ្វើបានដោយហេតុផលណា

មួយធនាគារ សហពាណិជ្ជ ក.អ​ នឹងរៀបចំពាក្យបណ្តឹងក្នុងនាមអតិថិជន និង​ដាក់ពាក្យបណ្តឹងនេះ ស្រប

តាមដំណើរការគ្រប់គ្រងបណ្តឹងរបស់ធនាគារសហពាណិជ្ជ ក.អ។

​៤.ធនាគារសហពាណិជ្ជ ក.អ នឹងស្វែងរកអង្គហេតុ និងដោះស្រាយបណ្តឹង មិនអោយលើសពី ៣០ (សាមសិប)

ថ្ងៃបន្ទាប់ពីថ្ងៃទទួលពាក្យបណ្តឹង។ ធនាគារសហពាណិជ្ជ ក.អ នឹងជូនដំណឹងដល់អតិថិជន ជាលាយលក្ខណ៍

អក្សរអំពីលទ្ធផលនៃដំណោះស្រាយបណ្តឹង ដោយមានបញ្ជាក់អំពីមូលហេតុច្បាស់លាស់។ ក្នុងករណី អតិថិជន

មិនយល់ស្របតាមសេចក្តីសម្រេចលើបណ្តឹង​របស់ធនាគារសហពាណិជ្ជ ក.អ អតិថិជន និង/ឫ ធនាគារសហ

ពាណិជ្ជក.អ​​ អាចស្នើមក ធនាគារជាតិ នៃ កម្ពុជា ដើម្បីពិនិត្យឡើងវិញលើដំណើរការ និងសេចក្តីសម្រេចនៃ​

បណ្តឹងក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលបានសេចក្តីសម្រេច

របស់ធនាគារសហពាណិជ្ជ ក.អ។

​៥.ក្នុងករណី ដែលអតិថិជនទទួលយកសេចក្តីសម្រេចលើបណ្តឹងរបស់ធនាគារសហពាណិជ្ជ ក.អ ដែលមានការ

ផ្តល់សំណង​ និង/ឫ ការសងប្រាក់ត្រឡប់វិញ ធនាគារសហពាណិជ្ជ ក.អ នឹងបំពេញកាតព្វកិច្ចនោះ ក្នុងរយៈពេល

៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ។

​៦.ធនាគារសហពាណិជ្ជ ក.អ មានសិទ្ធិបញ្ជូនបណ្តឹងរបស់អតិថិជន ទៅបុគ្គលិកដទៃទៀតដើម្បីដោះស្រាយ

បណ្តឹង។

​៧.ធនាគារសហពាណិជ្ជ ក.អ នឹងផ្តល់នូវច្បាប់ចម្លង នៃពាក្យ​បណ្តឹងមួយច្បាប់ដល់អតិថិជន។

​៨.សំរាប់ពត៌មានបន្ថែមទៅលើបណ្តឹងអតិថិជន សូមទំនាក់ទំនងមកកាន់ ០២៣​ ៩១១ ៣១៣ (Ext.1707)

អ៊ីម៉ែល   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

ការសាកសួរទូទៅ

អគារលេខ ៦១ ផ្លូវលេខ ១៣០ សង្កាត់ ផ្សារចាស់ ខណ្ឌ ដូនពេញ ភ្នំពេញ កម្ពុជា (មើលផែនទី)

ទូរស័ព្ទ: +៨៥៥ (០) ២៣ ២១៨ ៦៨២
 +៨៥៥ (០) ២៣ ៤២៧ ៩៩៥
 +៨៥៥ (០) ២៣ ៧២៤ ៩៣១
 +៨៥៥ (០) ២៣ ២១២ ៣៥៧
 +៨៥៥ (០) ២៣ ២១១ ៣៦៦
ទូរសារ: +៨៥៥ (០) ២៣ ៤២៧ ៩៩៧
 +៨៥៥ (០) ២៣ ២២០ ៦៤៦
អ៊ីមែល: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS