របៀបដាក់ពាក្យស្នើសុំ​ប័ណ្ណឥណទាន

  • សូម​ទាក់ទង​មក​យើង​ខ្ញុំ ​តាម​អាសយដ្ឋាន​ខាង​ក្រោម​នៃ​ទំព័រ​នេះ​ ឬ​លោក​អ្នក​អាច​ធ្វើ​ការ​ណាត់​ជួប​តាម​រយៈ​ទូរស័ព្ទ
  • សូម​បំពេញ និង ​ចុះ​ហត្ថ​លេខា ​លើ​សំណុំបែប​បទ​ ដែល​ឥត​មាន​គិត​ថ្លៃ
  • សាម៉ី​ខ្លួន​ចាំបាច់​ត្រូវ​មាន​អាយុ​យ៉ាង​តិច​ ១៨​ឆ្នាំ

សូម​ភ្ជាប់​មក​ជា​មួយនូវ​ឯកសារ ​ដូច​ខាង​ក្រោម​នេះ​ ៖

និវាសនជន - អនិវាសនជនអតិថិជន​ប្រភេទ​អាជីវកម្ម

សម្រាប់ និវាសនជន ៖
  • ឯកសារ​ដែល​បង្ហាញ ​អំពី​អត្តសញ្ញាណ​ ​(ប័ណ្ណ​សំគាល់​ខ្លួន​ជាតិ​ ឬលិខិត​ឆ្លង​ដែន​)
  • ភស្តុតាង​ដែល​បង្ហាញ ​អំ​ពី​ការងារ​ និង ​ប្រាក់​ចំណូល
  • លិខិត​ការងារ ​ដែល​មាន​បញ្ជាក់​អំ​ពី​មុខ​ដំណែង​ និង ចំនួន​ឆ្នាំ​បំរើ​ការងារ​របស់​លោក​អ្នក
  • ភស្តុតាង​ដែល​បង្ហាញ​ថា លោក​អ្នក​នៅ​ធ្វើ​ការ​នៅ​កន្លែង​ការ​ងារ​នោះនៅ​ឡើយ
  • រូបថត​ទំហំ​លិខិត​ឆ្លង​ដែន ​ចំនួន​២​សន្លឹក​ដែល​ទើប​ថត​ថ្មីៗក្នុងអំឡុង​៦​ខែ​ចុង​ក្រោយ

ត្រឡប់ទៅខាងលើ

សម្រាប់អនិវាសនជន ៖
  • ច្បាប់​ចំលង​លិខិត​ឆ្លងដែន​ដែល​មាន​ទិដ្ឋាការ​មាន​សុពល​ភាព​រយៈពេល​១ឆ្នាំ
  • ភស្តុតាង​ដែល​បង្ហាញ​អំពី​ការ​ងារ​ និងប្រាក់​ចំណូល
  • ឯក​សារ​ដែល​បង្ហាញ ​អំពី​អាសយដ្ឋាន​ស្នាក់​នៅ
  • រូបថត​ទំហំ​លិខិត​ឆ្លងដែន ​ចំនួន​២​សន្លឹក ​ដែល​ទើប​ថតថ្មីៗក្នុង​អំឡុង​៦​ខែ​ចុង​ក្រោយ

ត្រឡប់ទៅខាងលើ

សម្រាប់អតិថិជន​អាជីវកម្ម ៖
  • លិខិត​អនុញ្ញាត​អាជីវកម្ម ដែល​ចេញ​ដោយ​អាជ្ញាធរជាតិ​ពាក់​ព័ន្ធ ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា
  • ត្រូវ​តម្កល់សមតុល្យ​អប្បបរមាក្នុង​គណនី
  • លិខិតបញ្ជាក់​ការ​ផ្តល់​សិទ្ធិ​អោយ​តំណាង​អង្គភាព

ត្រឡប់ទៅខាងលើ

សូមចុចទីនេះដើម្បីទាញយកពាក្យស្នើសុំជាភាសាអង់គ្លេស

សម្រាប់ពត៌មានបន្ថែម 

នាយកដ្ឋានប័ណ្ណឥណទាន | ធនាគារ សហពាណិជ្ជ ក.អ  
អាគារលេខ ៦១,​ ផ្លូវ ១៣០, សង្កាត់ ផ្សារចាស់, ខណ្ឌដូនពេញ, ភ្នំពេញ  
ទូរស័ព្ទៈ +៨៥៥(០) ២៣ ២១៤ ១៥៩ / ២១០ ១១៦ 
Fax: +៨៥៥(០) ២៣ ២១៤ ១៦០
អ៊ីម៉ែលៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS