លិខិតឥណទាន

ធ្វើការទិញដូរជាអន្តរជាតិ ដោយពុំមានការភ័យខ្លាចខាតបង់

ធនាគារ UCB អាចចេញនូវលិខិតឥណទានមួយ ទៅកាន់​ធនាគាររបស់អ្នកផ្តត់ផ្គង់ទំនិញ ជំនួស​អោយ​លោកអ្នក នូវ​ទំរង់មួយ ដែលការសង​មាន​ការធានា។ ការងារនេះផ្តល់នូវទំនុកចិត្ត ដល់​ក្រុមហ៊ុនផ្គត់ផ្គង់​បរទេស​របស់លោកអ្នក ហើយ​ក៏ជួយ​ធានា​អោយបាន​នូវ​ការដឹកជញ្ជូន​ទំនិញ​របស់​លោកអ្នក​បាន​ល្អផងដែរ។

លិខិតឥណទានរបស់យើងគោរពទៅតាមស្តង់ដារ​និង​បញ្ញត្តិ​អន្តរជាតិ ដូច្នេះ​លោកអ្នក​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ត្រូវបាន​ការពារ​ពីការ​មិនគោរព​តាម​កិច្ចសន្យា។ ក្រុមហ៊ុន​ផ្គត់ផ្គង់​នឹង​ទទួលបាន​នូវ​ការទូទាត់​បង់ប្រាក់​ខណៈពេល​ដែល​ធនាគារ​ទទួលបាន​ឯកសារ​សម្អាង​ពីលោកអ្នក។ ឯកសារ​នោះរួមមានដូចជា វិក្កយបត្រ, លិខិត​បញ្ជាក់​ការទទួលបាន​ទំនិញ ដែលអាច​អោយ​លោកអ្នក​ដឹងថា​ទំនិញ​ត្រូវបានដឹកជញ្ជូន​យ៉ាងល្អ​ត្រឹមត្រូវ។

លិខិតឥណទានអាចជួយអោយប្រតិបត្តិការណ៍​លោកអ្នកកាន់តែមានប្រសិទ្ធភាព។ ខណៈ​ដែល​មាន​ការចេញលិខិតធានា អាជីវកម្ម​របស់​លោកអ្នក​នឹងអាចធ្វើការចាប់ផ្តើមបាន។

លិខិតឥណទានរបស់យើងរួមមាន៖

  • លិខិតឥណទានដែលមិនអាចកែបាន
  • លិខិតឥណទានដែលអាចផ្ទេរបាន
  • លិខិតឥណទានបម្រុង

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS