ពាណិជ្ជកម្ម ហិរញ្ញប្បទានពាណិជ្ជកម្ម សក្ខីប័ត្រឥណទានជំនឿទុកចិត្ត របស់ធនាគារ UCB

សក្ខីប័ត្រឥណទានជំនឿទុកចិត្ត របស់ធនាគារ UCB

សម្រួល​ដល់​លំហូរ​សាច់ប្រាក់ ​របស់​លោកអ្នក ​និង​ទូទាត់​កាតព្វកិច្ច​ចំណាយ ​របស់​លោក​អ្នក​ជា​មួយ​នឹង​ ​សក្ខី​ប័ត្រ​ឥណទាន​ជំនឿ​ទុក​ចិត្ត​ របស់​ធនាគារ UCB

ធនាគារ ​UCB​ ​ផ្តល់​ជូន​នូវ​សក្ខី​ប័ត្រ​ឥណទាន​ជំនឿ​ទុក​ចិត្ត​ ដើម្បី​ជួយ​ដល់​អាជីវកម្ម​លោក​អ្នក​ក្នុង​ការ​បង់​ប្រាក់​សម្រាប់​ការ​នាំចូល​ និង សម្រាប់​ការ​ទិញ​ទំនិញ​ ខណៈ​ដែល​លោក​អ្នក ​ពន្យារ​ការ​ទូទាត់​រហូត​ដល់​ថ្ងៃ​កំណត់​ណា​មួយ។ ​ធនាគារ UCB ប្តេជ្ញា​ថា​នឹង​ផ្តល់​អោយ​លោក​អ្នក ​នូវ​ជម្រើស​ហិរញ្ញវត្ថុ ​ដែល​អាច​បត់បែន​បាន​ ដូច្នេះ​លោក​អ្នក​អាច​ទទួល​បាន​ទំនិញ​បាន​យ៉ាង​ឆាប់​រហ័ស​​ ហើយ​នឹង​បន្ត​ធុរកិច្ច​ទៀត​តាម​​តម្រូវ​ការ​របស់​លោក​អ្នក។

ជា​មួយ​នឹងសក្ខី​ប័ត្រ​ឥណទាន​ជំនឿ​ទុក​ចិត្ត​របស់​ធនាគារ​ UCB លោក​អ្នក​លែង​មានការបារម្ភ ​អំពី​ការ​ទូទាត់​សាច់​ប្រាក់​ជា​មុន​ទៀត​ហើយ។ ជា​ជំនួស​វិញ​នោះ​ សក្ខី​ប័ត្រ​ឥណទាន​ជំនឿ​ទុក​ចិត្ត​ របស់​ធនាគារ  UCB នឹង​ទូទាត់​​ជំនួសជូន​លោក​អ្នក ​ដូច្នេះ​លោកអ្នក​អាច​រក្សា​បាន​នូវ​ការ​ជឿជាក់​ ​និង​ឋិត​ក្នុង​ជំហរ​មួយ​ល្អ​ជា​មួយ​ដៃ​គូ​ពាណិជ្ជកម្មរបស់​លោកអ្នក។ ​លំហូរ​សាច់​ប្រាក់​របស់​លោក​អ្នក ​ត្រូវ​បាន​សម្រួល​ហើយ​លោក​អ្នក​អាច​ធ្វើ​ការ​ទូទាត់​សង​ធនាគារ ​ UCB ​វិញ​ ​នៅ​ថ្ងៃ​ក្រោយ​ណា​មួយ​​ដែល​បាន​ព្រម​ព្រៀង​កំណត់​ទុក។

សក្ខី​ប័ត្រ​ឥណទាន​ជំនឿ​ទុក​ចិត្ត របស់​ធនាគារ​ UCB ធានាថា​លោក​អ្នក​នឹងគ្មាន​ការ​បារម្ភ​ដូច​មុន ​និង​ទទួល​បាន​ទំនិញ​យ៉ាង​ឆាប់​រហ័ស។

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS