ការធានាពី ធនាគារ UCB

ផ្តល់​នូវ​ការ​ជឿ​ទុក​ចិត្ត​លើ ​ប្រតិបត្តិការណ៍​អាជីវកម្ម

ធនាគារ UCB ​អាច​ចេញ​នូវ​ការ​ធានា​ពី​ធនាគារ​សម្រាប់​លោក​អ្នក​ដែល​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ការពារ​អាជីវកម្ម​លោក​អ្នក​ពី​គ្រោះ​ឥណទាន​ផ្សេងៗ​ ដូច​ជា​ការ​មិន​ទូទាត់​បង់ប្រាក់ ​ការ​មិន​ប្រគល់​ទំនិញ ​ឬ​ក៏​ការ​ខកខាន​ផ្សេងៗ​ទៀត​ដែល​មិន​អាច​គិត​ដល់។ ​តាមរយៈ​ការធានា​របស់​ធនាគារ​ UCB ​ដៃគូ​អាជីវកម្ម​របស់​លោក​អ្នក​អាច​ទុក​ចិត្ត​បាន​ថា ​ការ​ខាត​បង់​គឺ​មាន​តិច​បំផុត​ក្នុង​ករណី​ដែល​កើត​មាន ​ការ​មិន​ប្រកាន់​តាម​កិច្ចសន្យា ​ឬ​ការ​មិន​ទូទាត់ ​ហើយ​ក្រុមហ៊ុន​លោក​អ្នកនៅតែ​អាច​រក្សា​បាន​នូវ​កេរ្តិ៍ឈ្មោះ​ល្អ ​និង​គួរ​ជា​ទី​ទុក​ចិត្ត។

ការ​ធានា​ពី​ធនាគារ ​UCB ​មិន​ត្រឹម​តែ​ផ្តល់​អោយ​លោក​អ្នក​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជា​មួយ​នឹង​អ្នក​ផ្គត់​ផ្គង់​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ជួយ​អោយ​ប្រាកដថា ​លោក​អ្នក​នឹង​មិន​ចាំ​បាច់​ត្រូវ​តម្កល់​ប្រាក់​បញ្ញើ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទេ ​នៅ​ពេល​ធ្វើ​កិច្ច​សន្យា។

ធនាគារ UCB ​អាច​ផ្តល់​នូវ​ការ​ធានា​មួយ​ចំនួន ​ដើម្បី​តម្រូវ​តាម​សេចក្តី្ត​ត្រូវ​ការ​អាជីវកម្ម​របស់​លោក​អ្នក ​ដោយ​សម្រប​ទៅ​តាម​កិច្ច​ព្រមព្រៀង​រវាង​លោក​អ្នក ​និង​ដៃ​គូ​អាជីវកម្ម​របស់​លោក​អ្នក ។

ការ​ធានា​របស់​យើង​រូម​មាន ៖

  • ការ​ធានា​លើ​ការ​ដេញ​ថ្លៃ
  • ការ​ធានា​លើ​ការ​អនុវត្ត​តាម​កិច្ច​សន្យា
  • ការ​ធានា​ទូទាត់​ជា​មុន ​ឬ​ការ​ធានា​ទូទាត់​ជា​មុន​ខ្លះៗ
  • ការ​ធានា​ទូទាត់​សង
  • ការ​ធានា​លើ​ការ​ឃាត់​ទុក​សាច់​ប្រាក់
  • ប័ណ្ណ​ធានា

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS