ពាណិជ្ជកម្ម ការផ្ទេរប្រាក់ សេវាផ្ទេរប្រាក់​​តាមរយៈ​ប្រព័ន្ធ SWIFT

សេវាផ្ទេរប្រាក់​​តាមរយៈ​ប្រព័ន្ធ SWIFT

សេវា​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស​តាម​រយៈ​ប្រព័ន្ធ ​SWIFT​ ដ៏​មាន​សុវត្ថិភាព​ និង ​គួរ​ជា​ទុក​ចិត្ត

ធនាគារ​ UCB​ យើងខ្ញុំ​ផ្តោត​ទៅ​លើ​សុវត្ថភាព​មុន​គេ​បង្អស់​ ក្នុង​ការ​ធានា​ការពារ​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ដោយ​កម្រ​របស់​លោក​អ្នក។ ហេតុនេះហើយ​បាន​ជា​យើង​ផ្តល់​នូវ ​សេវា​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស​តាម​រយៈ​ប្រព័ន្ធ ​SWIFT​ (សមាគម​ទូរគមនាគមន៍ ​សម្រាប់​កិច្ច​ការ​ហិរញ្ញវត្ថុ​រវាង​ធនាគារ​ទូទាំង​ពិភព​លោក​)​ ដែល​មាន​ធនាគារ​ដែល​ជា​សមាជិក​ ជាង​ ៧.៤០០​ ក្នុង​ប្រទេស​ចំនួន​ជាង​ ១៩៩​ប្រទេស​។​ ការ​ផ្ទេរ​ប្រាក់​រវាង​ធនាគារ​ទាំងនេះ​ បាន​បង្ហាញ​អោយ​ឃើញ​ថា​មាន​សុវត្ថិភាព​ ព្រោះ​ថា​ព័ត៌​មាន​ដែល​បញ្ជូន​តាម​រយៈ​បណ្តាញ​ SWIFT​ មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ និង ត្រូវ​បាន​ប្រើ​លេខ​កូដ​សម្ងាត់។

សេវា​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស​តាម​រយៈ​ប្រព័ន្ធ SWIFT ​ ជា​មធ្យោបាយ​ដ៏​ងាយ​ស្រួល​ និង រហ័ស ​ក្នុង​ការ​ផ្ទេរ​ប្រាក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ នៅ​លើ​សាកល​លោក។ គ្រាន់​តែ​លោក​អ្នក​ទៅ​កាន់​ការិយាល័យ​ណា​មួយ​របស់​យើង​​(ការិយាល័យកណ្តាល​ក្នុង​ទីក្រុង​ភ្នំពេញ​ ឬ​ការិយាល័យ​សាខា​ណា​មួយ​របស់​យើង នៅ​​ខេត្ត​បាត់ដំបង​ ខេត្ត​សៀមរាប ​និង ខេត្ត​ព្រះសីហនុ​​និង​នៅ​ផ្សារ​អូឡាំពិក​រាជធានីភ្នំពេញ) រួច​ហើយ​ធ្វើ​តាម​ការ​ណែនាំ​ដ៏សាមញ​ដើម្បី​ផ្ទេរ​ប្រាក់​មួយ​​ចំនួន​ពី​គណនី​លោក​អ្នក​ ហើយ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ប្រតិបត្តិការណ៍​របស់​លោក​អ្នក​នឹង​ត្រូវ​បាន​ដំណើរ​ការចប់​សព្វ​គ្រប់​ដោយ​ចំនួន​ទឹក​ប្រាក់​នោះ​បានទៅ​ដល់​គោលដៅ​របស់​វា។

ប្រតិបត្តិការផ្ទេប្រាក់ទៅក្រៅប្រទេស  

ចំនួនទឹកប្រាក់  

រៀល

ដុល្លាអាមេរិក

អឺរ៉ូ/ដុល្លាសាំងហ្គារពួរ/បាត/យេនជប៉ុន/យ័ន

ប្រតិបត្តិការផ្ទេប្រាក់ទៅក្រៅប្រទេស
ប្រសិនបើ > 5,000.00
0.២0% + តេឡិច ៨0,000 0.២0% + តេឡិច ២0.00 0.២0% + តេឡិច (តម្លៃសមមូលនឹង២០ដុល្លារ)
ប្រតិបត្តិការផ្ទេប្រាក់ទៅក្រៅប្រទេស
ប្រសិនបើ≤ 5,000.00
១00,000 ២៥.00 តម្លៃសមមូលនឹង២៥ដុល្លារ
OTT Amendment ២៧២,000 ៦៨.00 តម្លៃសមមូលនឹង៦៨ដុល្លារ
OTT Mentioned (OUR) ១២0,000 ៣0.00 តម្លៃសមមូលនឹង៣០ដុល្លារ
ប្រតិបត្តិការផ្ទេប្រាក់ចូលពីក្រៅប្រទេស
ប្រសិនបើ> ១0,000.00

0.១0% +តេឡិច

៦0,000
0.១0% +តេឡិច ១៥.00 0.១0% + តេឡិច (តម្លៃសមមូលនឹង១៥ដុល្លារ)
ប្រតិបត្តិការផ្ទេប្រាក់ចូលពីក្រៅប្រទេស
ប្រសិនបើ ≤ 10,000.00
៤0,000 ១0.00 តម្លៃសមមូលនឹង១០ដុល្លារ

កំណត់សម្គាល់

(១) កម្រៃសេវានិងថ្លៃសេវាគិតជាប្រាក់រៀលហើយអ្នកអាចត្រូវបានស្នើសុំឲ្យបង់ប្រាក់បន្ថែមទៀតដោយផ្អែកលើ
អត្រាប្តូរប្រាក់បច្ចុប្បន្នរបស់ធនាគាររវាងប្រាក់រៀលនិងដុល្លារអាមេរិក។ រូបបិយប័ណ្ណ (អឺរ៉ូ សាំងហ្គាពូ បាត យេន​
យ័ន)នៅពេលធ្វើប្រតិបត្តិការខុសពីក្រដាសប្រាក់ដើមនោះប្រព័ន្ធនិងធ្វើប្រតិបត្តិការប្តូប្រាក់ទៅតាមអត្រាប្តូរ
ប្រាក់បច្ចុប្បន្នរបស់ធនាគារ។
(២) កម្រៃសេវាផ្ដោតទៅលើចំនួនលើសពី ២០,០០០ ដុល្លារ​ (ឧទារហណ៍: អតិថិជន​ដកប្រាក់ ២២,០០០ ដុល្លារ ដូច្នេះកម្រៃសេវាគិតនោះគឺ ២២,០០០ដុល្លារ – ២០,០០០ ដុល្លារ = ២,០០០ ដុល្លារ x ០.១០% = ២.០០ ដុល្លារ)
(៣) ការបង់ការប្រាក់ត្រូវបានកាត់ពន្ធ (៤% និវាសនជន និង១៤%អនិវាសនជន)
(៤) ប្រតិបត្តិការសាច់ប្រាក់សម្រាប់រូបបិយប័ណ្ណបរទេស ក្រៅពីរៀលនិងដុល្លា និងធ្វើប្រតិបត្តិការប្ដូរទៅជាប្រាក់
រៀលនិងដុល្លារ។
(៥) ធនាគារសូមរក្សាសិទ្ធិកែប្រែកម្រៃសេវា និងថ្លៃសេវាដោយមិនជូនដំណឹងដល់អតិថិជនជាមុនឡើយ។

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS