ពាណិជ្ជកម្ម ឥណទានវិបារូបន៍

ឥណទានវិបារូបន៍ (OD) របស់ធនាគារ

កម្ចី​សំរាប់​គ្រា​បន្ទាន់​ដែល​មិន​អាច​គិត​ទុក​ជា​មុន​បាន

Overdraft

ក្នុង​បរិយាកាស​មួយ​ដែល​​សេដ្ឋកិច្ច​គ្មាន​ស្ថេរភាព ​អាជីវកម្ម​ជា​ច្រើន​ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​ប្រាក់​ច្រើន​រហូត​ដល់​មិន​អាច​គិត​ទុក​ជា​មុន​បាន ។ ​សម្រាប់​ពេល​វេលា​យ៉ាង​ដូច្នេះ ​ធនាគារ​ UCB ​ផ្តល់​សេវា​ឥណទាន​វិបារូបន៍ (OD) ​មួយ ​ដែល​ជា​ប្រភេទ​កម្ចី​មួយ ​មាន​រយៈពេល​លឿន ​ងាយ​ស្រួល​ត្រួត​ពិនិត្យ ​និង​មាន​ប្រសិទ្ធភាព ។

ឥណទាន​វិបារូបន៍ ​(OD) ​របស់​ធនាគារ ​UCB ​ផ្តល់​ជូន​លោក​អ្នក​នូវ​មូលនិធិ​បណ្តោះ​អាសន្ន ​ដើម្បី​បំពេញ​តម្រូវការ​ដែល​មិន​បាន​រំពឹង​ទុក​ជា​មុន​ហើយ​ត្រូវ​ចំណាយ​ថវិការ​ភ្លាមៗ។ ​វាមាន​ការ​ប្រាក់​ទាប ហើយ​គិត​ការ​ប្រាក់​សម្រាប់​តែ​ក្នុង​ករណី​ដែល​ប្រើ​ប្រាស់​វាតែ​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ​លោក​អ្នក​អាច​កាត់​បន្ថយ​ចំណាយ​លើ​ការ​ប្រាក់។​ មាន​ន័យ​ថា លោក​អ្នក​ត្រូវ​បង់​ការ​ប្រាក់​សំរាប់​តែ​ចំនួន​ដែល​បាន​ប្រើ​ក្នុង​រយះ​ពេល​ដែល​បាន​ប្រើ​ប្រាស់​នោះ​តែ​ប៉ុណ្ណោះ ​ហើយ​យើង​មិន​មាន​កំណត់​អត្រា​អោយ​ដាច់​ខាត​នោះ​ទេ ​ហើយ​ក៏​គ្មាន​កម្មវិធី​ទូទាត់​សង​ប្រាក់​ថេរ​មួយ​ណា​នោះ​ដែរ ។

អត្ថប្រយោជន៍ៈ

  • ជា​សេវា​មូលនិធិ​បម្រុង​មួយ ​នៃ​គណនី​ចរន្ត​របស់​លោក​អ្នក
  • មូលនិធិ​សម្រាប់​ទុន​បង្វិល ​និង​លំហូរ​នៃ​សាច់​ប្រាក់
  • ងាយ​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ
  • មាន​សេវា​ឥណទាន​បម្រុង​សម្រាប់​បំពេញ​តម្រូវ​ការ​ហិរញ្ញប្បទាន​ដែល​គិត​មិន​ដល់
  • កាត់​បន្ថយ​ចំណាយ​លើ​ការ​ប្រាក់
  • អាច​ដក​មូលនិធិ​បន្ថែម​ពី​គណនី​ចរន្ត​របស់​លោក​អ្នកបាន​យ៉ាង​លឿន ​និង​ងាយ​ស្រួល
  • ឱកាស​ក្នុង​ការ​រីករាយ​ជា​មួយ​នឹង​សេវាកម្ម​ដែល​លឿន និង​រហ័ស ​ព្រម​ទាំង​ផលិតផល​ប្រាក់​កម្ចី​ឯ​ទៀតៗ
  • ឥត​មាន​តម្រូវ​អោយ​ទូទាត់​ជា​ប្រចាំ​នោះ​ទេ ​(គិត​ការ​ប្រាក់​តែ​លើ​ចំនួន​មូលនិធិ​ដែល​បាន​ប្រើ​តែ​ប៉ុណ្ណោះ)

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS