ពាណិជ្ជកម្ម ប្រាក់កម្ចី

ប្រាក់កម្ចី

ផ្តល់​អោយ​អាជីវកម្ម​លោក​អ្នក ​នូវ​មូលនិធិ​ដើម្បី​សម្រេច​បាន​ក្តី​សុបិន្ត​របស់​ខ្លួន

ប្រាក់កម្ចី

ធនាគារ UCB យើង​ខ្ញុំ​ដឹង​ថា​អាជីវកម្ម​នីមួយ​ៗ ​មាន​លក្ខណៈ​ខុសៗ​គ្នា​ និង​មាន​​យុទ្ធ​សាស្រ្ត​ដើម្បី​​សម្រេច​បាន​ក្តី​សុបិន្ត​នោះ​រៀង​ៗ​ខ្លួន ។ សម្រាប់​ក្រុមហ៊ុន​ដ៏ពិសេស​របស់លោក​អ្នក​ យើង​ផ្តល់​ជូន​នូវ​សេវា​ប្រាក់​កម្ចី​មួយ​ដែល​មាន​លក្ខណៈ​ដ៏​ពិសេស​ផងដែរ ​ព្រម​ទាំង​ដំណោះ​ស្រាយ​កម្ចី ​ដែល​សម្រិត​សម្រាំង​យ៉ាង​ពិសេស​សម្រាប់​តំរូវ​ការ​របស់​អាជីវកម្ម​លោក​អ្នក ។ ធនាគារ UCB ​ផ្តោត​ទៅ​លើ​ជម្រើស​ហិរញ្ញប្បទាន​យ៉ាង​ទូលំ​ទូលាយ ​សម្រាប់​ទុន​ដំណើរ​ការ​អាជីវកម្ម​ ទុន​ដំបូង​ ការ​ទិញ​ទ្រព្យ​សកម្ម​ ការ​ខ្ចី​បុល​ ប្រាក់​បញ្ញើ​ និង​តម្រូវ​ការ​ប្រតិបត្តិការណ៍​តាម​ធនាគារជា​ច្រើន​ផ្សេង​ទៀត ។ ​អតិថិជន​របស់​យើង ​អាច​យក​ប្រាក់​ទៅ​ប្រើ​ក្នុង​មុខងារ​ផ្សេងៗ​ដូចជា ៖ ពាណិជ្ជកម្ម​នាំចេញ​-នាំចូល​ វិនិយោគ​លើ​ទ្រព្យ​សម្បត្តិ​និង សេវា​ផលិតកម្ម ។

ធនាគារ​ UCB ប្តេជ្ញា​ថា​នឹង​ជួយ​អោយ​អាជីវកម្ម​លោក​អ្នក ​ទទួល​បាន​នូវ​ជោគជ័យ​ ហើយ​យើង​មាន​ទំនុក​ចិត្ត​ថា​​យើង​មាន​សេវាកម្ម ​ផ្តល់​ប្រាក់​កម្ចី​មួយ​ ដែល​បំពេញ​តាម​តម្រូវការ​ជាក់លាក់​​របស់​លោក​អ្នក ។ ​សូម​លោក​អ្នក​មក​កាន់​ការិយាល័យ​ណា​មួយ​របស់​យើង​ថ្ងៃ​នេះ​ ដើម្បី​សាក​សួរ​អំពី​សេវា​ប្រាក់​កម្ចី​ ​ដែល​សម្រិត​សម្រាំង​យ៉ាង​ពិសេស​របស់​យើង ។ ​នៅ​ឯ​ធនាគារ​ UCB​ ​អតិថិជនគឺ​ជាអាទិភាព​ចម្បង ហេតុនេះ​ហើយ​អ្នក​ចាត់​ការ​ដែល​មាន​បទ​ពិសោធន៍ ​​និង​មាន​លក្ខណៈ​វិជ្ជាជីវៈ​របស់​យើង​ មិន​ត្រឹម​តែ​ជជែក​ជាមួយ​លោកអ្នក​ក្នុងភាសា​មួយ ​ដែល​ជា​ជម្រើស​របស់​លោកអ្នក​នោះ​ទេ​ ពួក​គេ​ថែម​ទាំង​ផ្តល់​នូវ​ការ​ប្រឹក្សា​អាជីវកម្ម ​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង ។

អត្ថ​ប្រយោជន៍​នៃ​ប្រាក់​កម្ចី​របស់​យើងរួមមាន ៖

  • ជា​កញ្ចប់​មួយ​ដែល​អាច​ពិភាក្សា​គ្នា​បាន
  • អត្រា​ការ​ប្រាក់​ទាប
  • មាន​លក្ខណៈ​បត់​បែន​បាន​ ៖ ​​គ្មាន​កាល​កំណត់​ជាក់លាក់​ណាមួយ ​សម្រាប់​ទូទាត់​នោះទេ ។ ​លោក​អ្នក​អាច​ជ្រើស​រើស​ជម្រើស​ដែល​បង់​តែ​ការ​ប្រាក់​រហូត​ដល់​ថ្ងៃ​កំណត់ ​ឬ​លោក​អ្នក​មាន​ជម្រើស​បង់​ទាំង​ការប្រាក់ ​និង​ថ្លៃ​ដើម​បន្តិច​ម្តងៗ ។
  • ដំណើរ​ការ​ និង ការ​អនុម័ត​យល់​ព្រម​មាន​លក្ខណៈ​លឿន
  • កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ប្រាក់

Base Interest Rate For Loan:

Effective Date: April 1st,  2016

  Currently
Base Interest Rate 8%P.A

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS