ធនាគារ UCB ជាធនាគាររបស់លោកអ្នកនៅព្រះរាជាណាចក្រកម្ពុជា

អំពី UCB

ធនាគារសហពាណិជ្ជ ក.អ  ហៅកាត់ថា​  UCB​​  ​ គឺជាធនាគារពាណិជ្ជឈានមុខគេមួយ    នៅក្នុងវិស័យហិរញ្ញវត្ថុឯកជននៃប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤។

ក្នុងរយៈពេលជាង២០ឆ្នាំនៃការលូតលាស់និងការវិវឌ្ឍន៏ខ្លួន ធនាគារសហពាណិជ្ជ ក.អ​ នាពេលបច្ចុប្បន្ននេះ មានការិយាល័យកណ្តាលមួយ និងសាខា​ចំនួន ៩ ស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងមានសាខាខេត្តចំនួន ៤ទៀត  ស្ថិតនៅក្នុង ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និង តំបន់វិហារសួគ៌។

នៅក្នុងឆ្នាំ២០១៣ ធនាគារអ៉ីសាន់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេ​នៃកោះតៃវ៉ាន់ បានទិញភាគហ៊ុនចំនួន ៧០% របស់ធនាគារសហពាណិជ្ជ ក.អ. និងបានបន្តទិញភាគហ៊ុនចំនួន ៥% បន្ថែមទៀតនៅក្នុងឆ្នាំ២០១៥។ លើសពីនេះទៅទៀត ​ធនាគារអីុសាន់បានទិញយកភាគហ៊ុន ១០០% របស់ធនាគារសហពាណិជ្ជ ក.អ ជាផ្លូវការ នៅក្នុងខែ សីហា​ ឆ្នាំ២០១៧។

ធនាគារ E.SUN

e_sun

ក្នុងឆ្នាំ ១៩៩២ ធនាគារ E.SUN ត្រូវបានបង្កើតឡើងដោយ លោក Huang Yung Jen រួមជាមួយនឹង​ឥស្សរជន​ផ្នែក​ហិរញ្ញវត្ថុមួយចំនួនទៀតដែល​មានគំនិតដូចគ្នា។ ដោយដាក់ឈ្មោះធនាគារតាមឈ្មោះភ្នំដែលខ្ពស់បំផុតរបស់តៃវ៉ាន់ រួមជាមួយនឹង​វប្បធម៌របស់ធនាគារ និងការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ។ លក្ខណៈពិសេស លោក Huang គឺបានកំណត់​យ៉ាង​ច្បាស់​ពីបេសកកម្ម និងការតាំងចិត្តបង្កើតធនាគាររបស់ធនាគារិក។

ស្ថិតក្រោមគុណតម្លៃស្នូលនៃ “ភាពស្មោះត្រង់ សុចរិតភាព ភាពត្រឹមត្រូវ និងវិជ្ជាជីវៈ” និងទស្សនៈវិស័យនៃ “ជំនាញវិជ្ជាជីវៈ សេវាកម្ម និងពាណិជ្ជកម្ម” ធនាគារ​ E.SUN ផ្តល់អាទិភាពដល់ការបង្កើតបណ្តាញ បណ្តុះអ្នក​មានទេពកោសល្យ និងអភិវឌ្ឍន៍ព័ត៌មាន ដែលជាសសរស្តម្ភទាំងបីនៃការអភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាពសម្រាប់​ E.SUN។ នៅពេលអនាគត E.SUN នឹងបន្តពង្រឹង​ពាណិជ្ជកម្មធនាគារ ដោយការពង្រីកភាពជាដៃគូយុទ្ធសាស្រ្ត និង​ការរួមបញ្ចូលគ្នាដោយប្រយ័ត្នប្រយែង។ ឆ្លងកាត់ប៉ុន្មានឆ្នាំនេះ E.SUN មានភាពសកម្មក្នុងការបង្កើតសាខាចំណុះជាច្រើននៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសកម្ពុជា ភូមា សឹង្ហបុរី និងវៀតណាម ដើម្បីផ្តល់សេវាទូលំទូលាយ និងដើម្បីក្លាយជាធនាគារដែលមានចរិតលក្ខណៈឈានមុខគេក្នុងតំបន់អាស៊ី។

ធនាគារសហពាណិជ្ជ ក.អ.

ucb

ធនាគារសហពាណិជ្ជ ក.អ. ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៤ ដោយ ឧកញ៉ា យាំ ស៊ុយសាំ និងវិនិយោ​គិនមួយចំនួនទៀត។ បន្ទាប់ពីខំប្រឹងប្រែងអស់រយៈពេល ២០ ឆ្នាំ ធនាគារសហពាណិជ្ជ ក.អ. បានអភិវឌ្ឍន៍​ខ្លួនរហូតក្លាយ​ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលគេទទួលស្គាល់ក្នុងប្រទេសកម្ពុជា។ ក្នុងខែកញ្ញា ឆ្នាំ២០១៣ ធនាគារ E.SUN បានបោះទុនវិនិយោគចំនួន ៧០% នៃភាគហ៊ុនរបស់ធនាគារសហពាណិជ្ជ ក.អ. និងបានទិញភាគហ៊ុនបន្ថែម ៥% ទៀត ក្នុងឆ្នាំ២០១៥។ នៅក្នុងខែសីហា ឆ្នាំ 2017​ នេះ​ ធនាគារ​ E.SUN បានទិញភាគហ៊ុន 100%​ ពីធនាគារសហពាណិជ្ជ ក.អ​ (UCB) តែម្តង។ ហេតុដូចនេះ ធនាគារ E.SUN ​­ឥលូវនេះ​​​ក៏បានក្លាយជាម្ចាស់កម្មសិទិ្ធតែមួយគត់លើធនាគារសហពាណិជ្ជ ក.អ​  UCB នេះផ្តាច់មុខហើយ។​

ក្នុងនាមជាធនាគារបុត្រសម្ព័ន្ធរបស់ធនាគារ E.SUN ធនាគារសហពាណិជ្ជ ក.អ. ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និង​ទស្សនៈវិស័យរបស់ធនាគារ E.SUN ដោយផ្តល់នូវបទពិសោធន៍សេវាកម្មដ៏វិសេស និងការចូលរួមចំណែកក្នុង​សង្គមកម្ពុជា។ នៅពេលខាងមុខ ធនាគារសហពាណិជ្ជ ក.អ. នឹងបន្តកែលម្អផលិតផលហិរញ្ញវត្ថុ សេវាកម្មហិរញ្ញវត្ថុ និងគំនិតថ្មីៗផ្នែកហិរញ្ញវត្ថុ និងជម្រុញលើកកម្ពស់ការអប់រំ និងសហប្រតិបត្តិការរវាងឥស្សរជនចម្រុះវប្បធម៌ដើម្បីក្លាយជាធនាគារបរទេស​ដែល​មានលក្ខណៈពិសេសនៅកម្ពុជា។

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS