សេវាធនាគារឯកត្តបុគ្គល

សូមគោរពជូនពោះអតិថិជនទាំងអស់ជាទីគោរព!

​​ធនាគារយើងខ្ញុំ សូមជម្រាបជូនអតិថិជនទំងអស់អោយបានជ្រាបថា ចាប់ពីថ្ងៃទី០១​ ខែកុម្ភះ ឆ្នាំ២០១៩នេះតទៅ ធនាគារសហពាណិជ្ជ ក.អ នឹងចាប់ផ្តើមគិតសេវាកម្មចំពោះគណនីសន្សំ និងចរន្តដែលមិនមានប្រតិបត្តិការ រយះពេល១២ខែ ហើយមានសមតុល្យតិចជាង៦០០,០០០រៀល ឬ១៥០ដុល្លាអាមេរិក (ឬរូបិយប័ណ្ណដែលមានតំលៃស្មើរ) ក្នុងតំលៃ២០,០០០រៀលឬ៥ដុល្លាអាមេរិក(ឬរូបិយប័ណ្ណដែលមានតំលៃស្មើរ)ក្នុងមួយឆ្នាំ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ដែលមិនបាន ធ្វើប្រតិបត្តិការរយះពេល១២ខែ ឡើងទៅ សូមអញ្ជើញមកកាន់សាខាធនាគារសហពាណិជ្ជ ក.អយើងខ្ញុំ ដើម្បីធ្វើបច្ចុប្បន្នភាពគណនីរបស់លោកអ្នកឡើងវិញ។

​​​​​​​សូមអតិថិជនទាំងអស់មេត្តាជ្រាបជាពត៍មានដោយសេចក្តីអនុគ្រោះបំផុត។

សូមអតិថិជនទាំងអស់ ទទួលនៅការគោរពរាប់អានពីថ្នាក់ដឹកនាំ​ និង បុគ្គលិកធនាគារ សហពាណិជ្ជ ក.អ។

សំរាប់ពត៍មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០២៣ ២១២ ៣៥៧ ឬអ៊ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

សេវាកម្មធនាគារឯកត្តបុគ្គលនៅធនាគារ UCB

គណនីប្រាក់បញ្ញើមានកាលកំណត់

គណនីប្រាក់បញ្ញើមានកាលកំណត់
 

វិនិយោគ​ដែល​ពុំ​មាន​ភ័យ​ខ្លាច​ពី​ការ​ខាត​បង់ ហើយ​មានអត្រា​ការ​ប្រាក់​ខ្ពស់ -​ ក្នុងអត្រា​ ៣ % ក្នុង​មួយ​ឆ្នាំ​​ សម្រាប់​គណនី​ប្រាក់​បញ្ញើ​​មាន​កាល​កំណត់

 
 

កម្ចីរបស់យើង

អត្រាការប្រាក់មូលដ្ឋានបច្ចុប្បន្ន

អត្រាការប្រាក់មូលដ្ឋាន ចាប់ពី​​ថ្ងៃទី ១៦​ ខែ មេសា ឆ្នាំ ២០១៨ 
 ៦% ក្នុងមួយឆ្នាំ
 
 

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS