គណនីប្រាក់បញ្ញើមានកាលកំណត់
ប្រសិនបើលោកអ្នកមានទ្រព្យសម្បត្តិលើសពីតម្រូវការធ្វើពាណិជ្ជកម្មនោះ លោកអ្នកអាចវិនិយោគទ្រព្យសម្បត្តិនោះ តាមវិធីមួយដែលពុំមានការខាតបង់ហើយថែមទាំងទទួលបានការប្រាក់ដ៏ខ្ពស់ទៀត។ អ្វីដែលលោកអ្នកត្រូវធ្វើនោះគឺ គ្រាន់តែលោកអ្នកបើកគណនីបញ្ញើមានកាលកំណត់ណាមួយប៉ុណ្ណោះ។
លោកអ្នកគ្រាន់តែជ្រើសរើសយករយៈពេលកំណត់ណាមួយដើម្បីទុកសាច់ប្រាក់ រួចហើយលោកអ្នកនឹងទទូលបានសាច់ប្រាក់កើនឡើងយ៉ាងសន្សឹមៗដោយខ្លួនឯង។ នៅឯធនាគារUCB លោកអ្នកអាចរើសយករយៈពេលកំណត់បានដូចជា ១ខែ ៣ខែ ៦ខែ និងរយៈពេល១ឆ្នាំ។
លក្ខខណ្ឌរយៈពេលកាន់តែយូរ ការប្រាក់កាន់តែខ្ពស់។

សូមលោកអ្នកពិនិត្យមើលតារាងអត្រាការប្រាក់ដែលទទួលបានមានលក្ខណៈប្រកួតប្រជែងរបស់យើងខាងក្រោមនេះ៖
| រយៈពេល (ខែ) | អត្រាការប្រាក់ (% ក្នុងមួយឆ្នាំ) |
|---|---|
| ១ | ២,៥ |
| ៣ | ៣,៥ |
| ៦ | ៤,៥ |
| ១២ | ៥,៥ |






