គណនីសន្សំ

ជាកន្លែងដែលល្អបំផុតសម្រាប់ទុកដាក់ទ្រព្យសម្បត្តិរបស់លោកអ្នក ហើយមានការរីកចំរើន ។ គណនីសន្សំរបស់យើងជាគណនីមួយដែលមានលក្ខណៈងាយស្រួល ហើយភាគច្រើនអតិថិជនរបស់យើងចូលចិត្តប្រើច្រើនក្នុងការគ្រប់គ្រងប្រាក់ប្រចាំថ្ងៃរបស់ខ្លួន។ ពេលលោកអ្នកបើកគណនីដ៏មានសុវត្ថិភាព និងមានលក្ខណៈផ្ទាល់ខ្លួនមួយនេះ លោកអ្នកនឹងអាចដាក់ប្រាក់បញ្ញើ ដកប្រាក់ និងផ្ទេរសាច់ប្រាក់របស់លោកអ្នកបានយ៉ាងងាយស្រួល ។
គណនីសន្សំរបស់ធនាគារ UCB ក៏មានផ្តល់នូវអត្រាការប្រាក់ខ្ពស់ណាស់ដែរ ដូច្នេះហើយលោកអ្នកបង្កើនសក្តានុពលក្នុងការសន្សំរបស់លោកអ្នក។
សេចក្តីណែនាំលម្អិត ៖
- ត្រូវដាក់ប្រាក់បញ្ញើដំបូងបំផុត យ៉ាងតិចចំនួន ១០០ដុល្លារអាមេរិក
- អត្រាការប្រាក់ចំនួន ១% ក្នុងមួយឆ្នាំ
- ជូនប័ណ្ណ អេធីអឹម ដោយឥតគិតថ្លៃសម្រាប់ឆ្នាំដំបូង
- ជូនសៀវភៅធនាគារមួយដោយឥតគិតថ្លៃ
- ការដកប្រាក់នៅតាម ម៉ាស៊ីន អេធីអឹម របស់ធនាគារ UCB នឹងមិនមានគិតថ្លៃនោះទេ។ អតិថិជននឹងត្រូវគិតថ្លៃ ០,៥ ដុល្លារអាមេរិក សម្រាប់ការដកប្រាក់ម្តង ក្នុងករណីប្រើម៉ាស៊ីន អេធីអឹម របស់ធនាគារចំនួនបួនផ្សេងទៀតដូចជាធនាគារកាំពុ ធនាគារកាណាឌីយ៉ា ធនាគារសារជីវកម្មធនាគារសឹង្ហបុរីចំកាត់ និងធនាគារមេគង្គកម្ពុជា។
- លោកអ្នកអាចដកប្រាក់តាមម៉ាស៊ីន អេធីអឹម បានចំនួនរហូតដល់ ១.០០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ
- មិនតម្រូវអោយមានសមតុល្យអប្បបរមាបន្តឡើយ
- ឥតគិតថ្លៃចំពោះសេវាកម្មបើកគណនីនិងធ្វើបច្ចុប្បន្នកម្មព័ត៌មានសាច់ប្រាក់ក្នុងគណនី
- សាធារណជនគ្រប់រូបអាចបើកគណនីនេះបាន






