តើធនាគារ UCB ផ្តល់ជូននូវប្រភេទគណនីប្រាក់បញ្ញើអ្វីខ្លះ ?

គណនីប្រាក់បញ្ញើនៅធនាគារ UCB ជួយអោយលោកអ្នកទុកដាក់ទ្រព្យសម្បត្តិយ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាពល្អ។ គណនីនីមួយៗតែងមានលក្ខណៈ និងគុណប្រយោជន៍ជាពិសេសរបស់ខ្លួន សម្រាប់សេវាកម្មជាឯកត្តបុគ្គល។ សូមអានជាបន្តទៀតខាងក្រោមនេះ ដើម្បីសម្រេចជ្រើសរើសយកគណនីណាមួយ ដែលសក្តិសមនឹងតម្រូវការផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់លោកអ្នក។
- គណនីសន្សំ៖ ជាកន្លែងមួយ ដែលមានសុវត្ថិភាពសម្រាប់ដាក់បញ្ញើ ដក និងផ្ទេរប្រាក់របស់លោកអ្នកជាមួយនឹងអត្រាការប្រាក់មួយដ៏ប្រសើរ។ គណនីនេះមានលក្ខណៈសាមញ្ញ និងងាយស្រួលណាស់។
- គណនីចរន្ត៖ អាចប្រើមូលប្បទានប័ត្របាន និងងាយស្រួលក្នុងការគ្រប់គ្រងសាច់ប្រាក់។
- គណនីប្រាក់បញ្ញើមានកាលកំណត់៖ ផ្តល់លោកអ្នក នូវការប្រាក់ដ៏ខ្ពស់ ខណៈដែលលោកអ្នកសម្រេចផ្ញើប្រាក់ ក្នុងរយៈពេលកំណត់មួយ។







គណនីប្រាក់បញ្ញើ