ការណែនាំអំពីរបៀបប្រើប័ណ្ណឥណទានធនាគារ UCB របស់លោកអ្នក
- ព្យាយាមទូទាត់សមតុល្យចុងក្រោយរបស់អ្នក អោយទាន់ពេលវេលាកំណត់ជាប់ជានិច្ច។
- សូមទាក់ទងមកផ្នែកប័ណ្ណធនាគារយើងខ្ញុំ ប្រសិនបើលោកអ្នកមានចំងល់ណាមួយ អំពីរបាយការណ៍ប័ណ្ណឥណទានប្រចាំខែរបស់លោកអ្នក។
- ប្រសិនបើលោកអ្នកមានការបារម្ភទាក់ទងនឹងការទូទាត់ការចំណាយរបស់លោកអ្នក ឬពាក់ព័ន្ធនឹងសភាពមិនដំណើរការរបស់ប័ណ្ណឥណទានធនាគារ UCB របស់លោកអ្នក សូមទំនាក់ទំនងមកផ្នែកប័ណ្ណធនាគាររបស់យើងខ្ញុំតាមរយៈលេខទូរស័ព្ទសេវាប័ណ្ណ +៨៥៥ (០) ២៣ ២១៤ ១៥៩ / ២១៨ ៦៨២ / ២១៤ ២៧១ ដែលមានបំរើ២៤ម៉ោងក្នុងមួយសប្តាហ៍។
- សូមទាក់ទងមកយើងខ្ញុំភ្លាមៗប្រសិនបើប័ណ្ណឥណទានរបស់លោកអ្នកបាត់ ឬត្រូវគេលួច ។
- ដើម្បីសុវត្ថិភាព សូមលោកអ្នកកុំបង្ហាញព័ត៌មាននៃលេខកូដសំងាត់របស់លោកអ្នក អោយនរណាផ្សេងដឹង។ លោកអ្នកត្រូវប្រាកដថា លោកអ្នកចុះហត្ថលេខាលើប័ណ្ណដោយផ្ទាល់ខ្លួន ហើយត្រូវទុកប័ណ្ណនេះនៅទីកន្លែងដ៏មានសុវត្ថិភាពមួយ។