ប័ណ្ណឥណទាន

Personal Credit Card

មានវីសា ឬ ម៉ាស្ទ័រកាតរបស់ធនាគារ UCB លោកអ្នក​​អាចទិញ​ និង​ ជាវ​សេវាកម្ម​បានយ៉ាងងាយស្រួល អាច​គ្រប់គ្រង​​គណនី​ចំណាយ​របស់​លោកអ្នក​បានយ៉ាងប្រសើរ​ហើយ​មាន​សុវត្ថិភាព​ ព្រមទាំងអាច ជ្រើសយក​​ជម្រើស​ផ្សេងៗ​ ក្នុងការទូទាត់​សងវិញ​​នៅ​ពេលក្រោយ។​ ប័ណ្ណឥណទានអន្តរជាតិ​ របស់យើងខ្ញុំ​អាចប្រើបាន​នៅ​ទូទាំង​ពិភពលោក​ ហើយលោកអ្នក​មិនត្រឹមតែ​អាចទិញទំនិញ​ឬ​ជាវ​សេវាកម្មផ្សេងៗ​ប៉ុណ្ណោះទេ​ លោកអ្នក​ក៏អាចដកសាច់ប្រាក់​មក​ប្រើបាន​​តាមតែ​លោកអ្នក​ត្រូវការ​ នៅតាម​ម៉ាស៊ីន អេធីអឹម នៅ​ទូទាំង​សាកលលោក​បានដែរ។​ យើងផ្តល់សេវា​ និង​ ជំនួយគាំទ្រ​ដល់អតិថិជន​របស់យើង​ ជា​លក្ខណៈ​អាជីព​ ២៤ម៉ោង​ក្នុង​មួយថ្ងៃ​ ៧ថ្ងៃ​មួយសប្តាហ៍។​ បុគ្គលិករបស់យើង​ អាចបម្រើ​លោកអ្នក​បានជានិច្ច​ រាល់ពេល​ដែលលោក​អ្នកត្រូវការ​​ប្រើប្រាស់​ប័ណ្ណឥណទាន​របស់​ធនាគារ​យើងខ្ញុំ។

នៅឯធនាគារ UCB យើងផ្តល់​នូវ​ជម្រើសប័ណ្ណឥណទាន​ជាច្រើន​ប្រភេទ​ សម្រាប់តម្រូវការ​ផ្សេងៗ​គ្នា​របស់​លោកអ្នក។​ លោកអ្នកអាចជ្រើសយក​ប័ណ្ណអន្តរជាតិណាមួយ ក្នុងចំណោមប្រភេទប័ណ្ណខាងក្រោមនេះ ៖

ជម្រើសប័ណ្ណឥណទាន ដែលអាចរកបាននៅឯធនាគាររបស់យើងរួមមាន ៖

វីសា / ម៉ាស្ទ័រកាត
(ប័ណ្ណអន្តរជាតិ)
កំរិតនៃឥណទាន
(វិសាលភាព)
កំរៃប្រចំាឆ្នាំថ្លៃសេវា
(សំរាប់ប័ណ្ណគ្រប់ប្រភេទ)
ផ្លាទីនឹម លើសពី ១៥.000 ដុល្លារ ៣៨៨ ដុល្លារ
  • សេវាកម្ម​ទិញ​រាយ: ១០% ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ
  • ២%​ (យ៉ាង​តិច ​៥ ​ដុល្លារ) រាល់​ពេល​ដក​សាច់​ប្រាក់​ម្តង
  • ៥% សម្រាប់​ការ​ទូទាត់​យឺត​យ៉ាវ
  • ២១,​៩៦% សម្រាប់​ការ​ដក​សាច់​ប្រាក់​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ
ហ្គោលដ៏ ចាប់ពី ៣.000 - ១៥.000 ដុល្លារ ៥៥ ដុល្លារ
ក្លាសីក ចាប់ពី ២00 - ៣.000 ដុល្លារ ២៥ ដុល្លារ

សម្រាប់ការសាកសួរផ្សេងៗ៖

ធនាគារ UCB
អាគារលេខ ៦១ ផ្លូវលេខ ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ (០) ២៣ ២១៤ ១៥៩ / ២១៨ ៦៨២ / ២១៤ ២៧១
ទូរសារ: +៨៥៥ (០) ២៣ ២១៤ ១៦០
អ៊ីម៉ែល: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។
ឬ លោកអ្នកអាចទាក់ទងមកផ្ទាល់ នៅសាខាណាមួយរបស់ធនាគារយើងខ្ញុំ ដែលនៅជិតលោកអ្នកបំផុត

 

៣៨៨

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS