ប័ណ្ណឥណទាន

មានវីសា ឬ ម៉ាស្ទ័រកាតរបស់ធនាគារ UCB លោកអ្នកអាចទិញ និង ជាវសេវាកម្មបានយ៉ាងងាយស្រួល អាចគ្រប់គ្រងគណនីចំណាយរបស់លោកអ្នកបានយ៉ាងប្រសើរហើយមានសុវត្ថិភាព ព្រមទាំងអាច ជ្រើសយកជម្រើសផ្សេងៗ ក្នុងការទូទាត់សងវិញនៅពេលក្រោយ។ ប័ណ្ណឥណទានអន្តរជាតិ របស់យើងខ្ញុំអាចប្រើបាននៅទូទាំងពិភពលោក ហើយលោកអ្នកមិនត្រឹមតែអាចទិញទំនិញឬជាវសេវាកម្មផ្សេងៗប៉ុណ្ណោះទេ លោកអ្នកក៏អាចដកសាច់ប្រាក់មកប្រើបានតាមតែលោកអ្នកត្រូវការ នៅតាមម៉ាស៊ីន អេធីអឹម នៅទូទាំងសាកលលោកបានដែរ។ យើងផ្តល់សេវា និង ជំនួយគាំទ្រដល់អតិថិជនរបស់យើង ជាលក្ខណៈអាជីព ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃមួយសប្តាហ៍។ បុគ្គលិករបស់យើង អាចបម្រើលោកអ្នកបានជានិច្ច រាល់ពេលដែលលោកអ្នកត្រូវការប្រើប្រាស់ប័ណ្ណឥណទានរបស់ធនាគារយើងខ្ញុំ។
នៅឯធនាគារ UCB យើងផ្តល់នូវជម្រើសប័ណ្ណឥណទានជាច្រើនប្រភេទ សម្រាប់តម្រូវការផ្សេងៗគ្នារបស់លោកអ្នក។ លោកអ្នកអាចជ្រើសយកប័ណ្ណអន្តរជាតិណាមួយ ក្នុងចំណោមប្រភេទប័ណ្ណខាងក្រោមនេះ ៖
ជម្រើសប័ណ្ណឥណទាន ដែលអាចរកបាននៅឯធនាគាររបស់យើងរួមមាន ៖
| វីសា / ម៉ាស្ទ័រកាត (ប័ណ្ណអន្តរជាតិ) | កំរិតនៃឥណទាន (វិសាលភាព) | កំរៃប្រចំាឆ្នាំ | ថ្លៃសេវា (សំរាប់ប័ណ្ណគ្រប់ប្រភេទ) |
|---|---|---|---|
| ផ្លាទីនឹម | លើសពី ១៥.000 ដុល្លារ | ៣៨៨ ដុល្លារ |
|
| ហ្គោលដ៏ | ចាប់ពី ៣.000 - ១៥.000 ដុល្លារ | ៥៥ ដុល្លារ | |
| ក្លាសីក | ចាប់ពី ២00 - ៣.000 ដុល្លារ | ២៥ ដុល្លារ |
សម្រាប់ការសាកសួរផ្សេងៗ៖
ធនាគារ UCB
អាគារលេខ ៦១ ផ្លូវលេខ ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ (០) ២៣ ២១៤ ១៥៩ / ២១៨ ៦៨២ / ២១៤ ២៧១
ទូរសារ: +៨៥៥ (០) ២៣ ២១៤ ១៦០
អ៊ីម៉ែល:
អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីសំបុត្រឥតប្រយោជន៍ផ្សេងៗ។ អ្នកត្រូវការអនុញ្ញាត JavaScript ដើម្បីមើលវា។
ឬ លោកអ្នកអាចទាក់ទងមកផ្ទាល់ នៅសាខាណាមួយរបស់ធនាគារយើងខ្ញុំ ដែលនៅជិតលោកអ្នកបំផុត
៣៨៨





ប័ណ្ណឥណទាន