សេវាកម្មធនាគារឯកត្តបុគ្គលនៅធនាគារ UCB
មានជំរើសជាច្រើនសំរាប់លោកអ្នក! ធនាគារ UCB យើងមានផ្តល់នូវសេវាកម្មធនាគារសម្រាប់ឯកត្តបុគ្គលជាច្រើនដូចជាការប្រើប្រាស់ គណនីសន្សំ, គណនីចរន្ត, គណនីបញ្ញើមានកាលកំណត់, និង ប័ណ្ណឥណទាន។
លោកអ្នកអាចបើកគណនីណាមួយក៏បានជាមួយធនាគារ UCB ដើម្បីគ្រប់គ្រងប្រាក់កាសបានយ៉ាងងាយស្រួលនិង ពុំមានភ័យព្រួយ និងការខាតបង់ ទោះជាលោកអ្នកស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាបណ្តោះអាសន្ន ឬក៏អចិន្ត្រៃយ៍ក៏ដោយ។
លោកអ្នកអាចជឿទុកចិត្តជាមួយធនាគាររបស់យើងខ្ញុំ ក្នុងការបំពេញនូវរាល់តម្រូវការហិរញ្ញវត្ថុរបស់លោកអ្នកសព្វបែបយ៉ាង ៖ យើងប្រើរូបីយប័ណ្ណប្រាក់រៀល និង បរទេសសម្រាប់ប្រតិបត្តិការណ៍អាជីវកម្មធនាគាររបស់យើង ហើយយើងសន្យាថានឹងលឿន រហ័ស ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះ គឺមធ្យោបាយដ៏មានសុវត្ថិភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់លោកអ្នក។
សូមលោកអ្នកជ្រើសរើសនូវសេវាកម្មធនាគារឯកត្តបុគ្គល របស់ធនាគារ UCB សម្រាប់ដំណោះស្រាយជាលក្ខណៈបុគ្គល និង សេវាកម្មសម្រាប់អាជីវកម្ម ដែលសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់លោកអ្នក។