លិខិតឥណទាន
ធ្វើការទិញដូរជាអន្តរជាតិ ដោយពុំមានការភ័យខ្លាចខាតបង់
ធនាគារ UCB អាចចេញនូវលិខិតឥណទានមួយ ទៅកាន់ធនាគាររបស់អ្នកផ្តត់ផ្គង់ទំនិញ ជំនួសអោយលោកអ្នក នូវទំរង់មួយ ដែលការសងមានការធានា។ ការងារនេះផ្តល់នូវទំនុកចិត្ត ដល់ក្រុមហ៊ុនផ្គត់ផ្គង់បរទេសរបស់លោកអ្នក ហើយក៏ជួយធានាអោយបាននូវការដឹកជញ្ជូនទំនិញរបស់លោកអ្នកបានល្អផងដែរ។
លិខិតឥណទានរបស់យើងគោរពទៅតាមស្តង់ដារនិងបញ្ញត្តិអន្តរជាតិ ដូច្នេះលោកអ្នកនិងក្រុមហ៊ុនផ្គត់ផ្គង់ត្រូវបានការពារពីការមិនគោរពតាមកិច្ចសន្យា។ ក្រុមហ៊ុនផ្គត់ផ្គង់នឹងទទួលបាននូវការទូទាត់បង់ប្រាក់ខណៈពេលដែលធនាគារទទួលបានឯកសារសម្អាងពីលោកអ្នក។ ឯកសារនោះរួមមានដូចជា វិក្កយបត្រ, លិខិតបញ្ជាក់ការទទួលបានទំនិញ ដែលអាចអោយលោកអ្នកដឹងថាទំនិញត្រូវបានដឹកជញ្ជូនយ៉ាងល្អត្រឹមត្រូវ។
លិខិតឥណទានអាចជួយអោយប្រតិបត្តិការណ៍លោកអ្នកកាន់តែមានប្រសិទ្ធភាព។ ខណៈដែលមានការចេញលិខិតធានា អាជីវកម្មរបស់លោកអ្នកនឹងអាចធ្វើការចាប់ផ្តើមបាន។
លិខិតឥណទានរបស់យើងរួមមាន៖
- លិខិតឥណទានដែលមិនអាចកែបាន
- លិខិតឥណទានដែលអាចផ្ទេរបាន
- លិខិតឥណទានបម្រុង





