សេវាកម្មការប្រមូលឯកសារ (Documentary Collection) របស់ធនាគារ UCB
ការគ្រប់គ្រងឯកសារដ៏ងាយស្រួល
នៅធនាគារ UCB លោកអ្នកអាចបញ្ជូនឯកសារសម្រាប់ពាណិជ្ជកម្មនាំចេញ-នាំចូល អោយដល់ដៃគូអាជីវកម្មរបស់លោកអ្នកបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព ជាមួយនឹងសេវាប្រមូលឯកសាររបស់យើង។ សូមលោកអ្នកកុំអោយឱកាសដ៏ល្អនៃការប្រមូល និង បញ្ជូនឯកសារអាជីវកម្មផ្សេងៗដ៏មានតម្លៃនេះ កន្លងហួសអោយសោះ។ ឯកសារទាំងអស់នោះនឹងត្រូវបញ្ជូនទៅកាន់គោលដៅរៀងៗខ្លួនបានយ៉ាងល្អ និងជឿជាក់។
ធនាគារ UCB ក៏អាចជួយលោកអ្នកក្នុងការប្រមូល និងទូទាត់ឯកសារពាណិជ្ជកម្ម អោយទៅជាហិរញ្ញប្បទានហើយយើងមានផ្តល់នូវសេវាប្រឹក្សា ដើម្បីអោយប្រាកដថាឯកសាររបស់លោកអ្នក ត្រូវតាមកិច្ចសន្យាពាណិជ្ជកម្ម និង គោរពតាមបទបញ្ញត្តិក្នុងតំបន់ និង អន្តរជាតិ ។





