ការធានាពី ធនាគារ UCB
ផ្តល់នូវការជឿទុកចិត្តលើ ប្រតិបត្តិការណ៍អាជីវកម្ម
ធនាគារ UCB អាចចេញនូវការធានាពីធនាគារសម្រាប់លោកអ្នកដែលជាមធ្យោបាយមួយក្នុងការការពារអាជីវកម្មលោកអ្នកពីគ្រោះឥណទានផ្សេងៗ ដូចជាការមិនទូទាត់បង់ប្រាក់ ការមិនប្រគល់ទំនិញ ឬក៏ការខកខានផ្សេងៗទៀតដែលមិនអាចគិតដល់។ តាមរយៈការធានារបស់ធនាគារ UCB ដៃគូអាជីវកម្មរបស់លោកអ្នកអាចទុកចិត្តបានថា ការខាតបង់គឺមានតិចបំផុតក្នុងករណីដែលកើតមាន ការមិនប្រកាន់តាមកិច្ចសន្យា ឬការមិនទូទាត់ ហើយក្រុមហ៊ុនលោកអ្នកនៅតែអាចរក្សាបាននូវកេរ្តិ៍ឈ្មោះល្អ និងគួរជាទីទុកចិត្ត។
ការធានាពីធនាគារ UCB មិនត្រឹមតែផ្តល់អោយលោកអ្នកនូវទំនុកចិត្តក្នុងការធ្វើអាជីវកម្មជាមួយនឹងអ្នកផ្គត់ផ្គង់ប៉ុណ្ណោះទេ ថែមទាំងជួយអោយប្រាកដថា លោកអ្នកនឹងមិនចាំបាច់ត្រូវតម្កល់ប្រាក់បញ្ញើដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ នៅពេលធ្វើកិច្ចសន្យា។
ធនាគារ UCB អាចផ្តល់នូវការធានាមួយចំនួន ដើម្បីតម្រូវតាមសេចក្តី្តត្រូវការអាជីវកម្មរបស់លោកអ្នក ដោយសម្របទៅតាមកិច្ចព្រមព្រៀងរវាងលោកអ្នក និងដៃគូអាជីវកម្មរបស់លោកអ្នក ។
ការធានារបស់យើងរូមមាន ៖
- ការធានាលើការដេញថ្លៃ
- ការធានាលើការអនុវត្តតាមកិច្ចសន្យា
- ការធានាទូទាត់ជាមុន ឬការធានាទូទាត់ជាមុនខ្លះៗ
- ការធានាទូទាត់សង
- ការធានាលើការឃាត់ទុកសាច់ប្រាក់
- ប័ណ្ណធានា





