ហិរញ្ញប្បទានពាណិជ្ជកម្ម
បំពេញតម្រូវការនាំចេញ-នាំចូលរបស់លោកអ្នក

ធនាគារ UCB អាចជួយពាណិជ្ជកម្មនាំចេញ-នាំចូល របស់លោកអ្នក បានយ៉ាងមានប្រសិទ្ធភាព សុវត្ថភាព និងឆាប់រហ័ស ។ យើងខ្ញុំអាចជួយបាន ទាំងការផ្ទេរហិរញ្ញវត្ថុក្នុង និង ក្រៅស្រុក ហើយយើងសូមសន្យាថា នឹងធ្វើអោយបាន លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងជាទីទុកចិត្ត។ យើងផ្តល់សេវាកម្ម ប្រកបដោយប្រសិទ្ធភាព តាមរយៈបណ្តាញធនាគារអន្តរជាតិ និង អ្នកចាត់ការដែលមានបទពិសោធន៍របស់យើង នឹងធ្វើអោយប្រាកដថាពាណិជ្ជកម្មរបស់លោកអ្នក នឹងត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង រហ័សទាន់ចិត្ត ។
យើងបង្កើតសេវាកម្មនេះឡើងគឺដើម្បីជួយគ្រប់គ្រង និងកាត់បន្ថយភាពស្មុគស្មាញ និង ហានិភ័យ នៃពាណិជ្ជកម្មអន្តរជាតិរបស់លោកអ្នក ។ តាមរយៈចំណេះដឹងអំពីអាជីវកម្ម និង ការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ធនាគារ UCB នឹងផ្តល់ជូនលោកអ្នកនូវដំណោះស្រាយ និង សេវាកម្មគ្រប់គ្រាន់ ដើម្បីសម្រួលដល់តម្រូវការហិរញ្ញប្បទានពាណិជ្ជកម្មទាំងអស់របស់លោកអ្នក។
សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្មរបស់យើងរួមមាន ៖
- លិខិតឥណទានសម្រាប់ការនាំចេញ-នំាចូល
- ការប្រមូលឯកសារ (Documentary Collection)
- ឯកសារធានា(Guarantees)(ការដេញថ្លៃ ការទូទាត់សង ការទូទាត់ជាមុន ការអនុវត្តន៍តាមកិច្ចសន្យា និងការធានាពីធនាគារ)
- ការផ្ញើប្រាក់ (ចូលក្នុងស្រុក និងចេញក្រៅស្រុក)
- ការផ្ទេរប្រាក់
អត្ថប្រយោជន៍នៃសេវាកម្មរបស់យើងរួមមាន ៖
- ប្រើសេវាផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈប្រព័ន្ធ SWIFT ដើម្បីទូទាត់បង់ប្រាក់
- ប្រើរយៈពេលខ្លី
- អត្រាកំរៃសេវាកម្មទាប
- សុវត្ថិភាព និងភាពគួរអោយជឿទុកចិត្ត






ហិរញ្ញប្បទានពាណិជ្ជកម្ម