សេវាផ្ទេរប្រាក់តាមរយៈប្រព័ន្ធ SWIFT
សេវាផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈប្រព័ន្ធ SWIFT ដ៏មានសុវត្ថិភាព និង គួរជាទុកចិត្ត
ធនាគារ UCB យើងខ្ញុំផ្តោតទៅលើសុវត្ថិភាពមុនគេបង្អស់ ក្នុងការធានាការពារទ្រព្យសម្បត្តិដែលរកបានដោយកម្ររបស់លោកអ្នក។ ហេតុនេះហើយបានជាយើងផ្តល់នូវ សេវាផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈប្រព័ន្ធ SWIFT (សមាគមទូរគមនាគមន៍ សម្រាប់កិច្ចការហិរញ្ញវត្ថុរវាងធនាគារទូទាំងពិភពលោក) ដែលមានធនាគារដែលជាសមាជិក ជាង ៧.៤០០ ក្នុងប្រទេសចំនួនជាង ១៩៩ប្រទេស។ ការផ្ទេរប្រាក់រវាងធនាគារទាំងនេះ បានបង្ហាញអោយឃើញថាមានសុវត្ថិភាព ព្រោះថាព័ត៌មានដែលបញ្ជូនតាមរយៈបណ្តាញ SWIFT មានការបញ្ជាក់ច្បាស់លាស់ និង ត្រូវបានប្រើលេខកូដសម្ងាត់។
សេវាផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈប្រព័ន្ធ SWIFT ជាមធ្យោបាយដ៏ងាយស្រួល និង រហ័ស ក្នុងការផ្ទេរប្រាក់ពីកន្លែងមួយទៅកន្លែងមួយទៀត នៅលើសាកលលោក។ គ្រាន់តែលោកអ្នកទៅកាន់ការិយាល័យណាមួយរបស់យើង(ការិយាល័យកណ្តាលក្នុងទីក្រុងភ្នំពេញ ឬការិយាល័យសាខាណាមួយរបស់យើង នៅខេត្តបាត់ដំបង ខេត្តសៀមរាប និង ខេត្តព្រះសីហនុនិងនៅផ្សារអូឡាំពិករាជធានីភ្នំពេញ) រួចហើយធ្វើតាមការណែនាំដ៏សាមញដើម្បីផ្ទេរប្រាក់មួយចំនួនពីគណនីលោកអ្នក ហើយក្នុងរយៈពេលតែប៉ុន្មានម៉ោងក្រោយមក ប្រតិបត្តិការណ៍របស់លោកអ្នកនឹងត្រូវបានដំណើរការចប់សព្វគ្រប់ដោយចំនួនទឹកប្រាក់នោះបានទៅដល់គោលដៅរបស់វា។





