ការផ្ទេរប្រាក់
ការផ្ទេរប្រាក់ដែលគ្មានការបារម្ភពីការខាតបង់ជាមួយធនាគារ UCB
ធនាគារ UCB ផ្តល់នូវការផ្ទេរប្រាក់ ដែលងាយ រហ័ស ហើយដែលសំខាន់ទៀតនោះគឺមានសុវត្ថិភាព ដូច្នេះលោកអ្នកអាចប្រាកដក្នុងចិត្តថា ប្រាក់របស់លោកអ្នកនឹងត្រូវផ្ទេរចេញ ឬទទួលបាន ប្រកបដោយការជឿទុកចិត្តជាមួយនិងមនុស្សជាទីស្រលាញ់ ឬដៃគូអាជីវកម្មរបស់លោកអ្នក។
ធនាគារ UCB ជាភ្នាក់ងារដែលទទួលសិទ្ធិជាផ្លូវការរបស់សេវាហិរញ្ញវត្ថុ RIA ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ធំជាងគេលំដាប់ទី៣ លើសាកលលោក។ សេវាហិរញ្ញវត្ថុ RIA មានទីតាំងស្ថិតនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយរាល់ផ្ទេរប្រាក់ទាំងអស់ ត្រូវធ្វើឡើងយ៉ាងមានសុវត្ថិភាព ដោយប្រើកម្មវិធីប្រព័ន្ធកុំព្យូទ័រ ផ្ទាល់របស់ RIA (ដែលត្រូវត្រួតពិនិត្យមើលលើភាពពេញលេញ និង ភាពត្រឹមត្រូវរាល់ប្រតិ្តបត្តការផ្ទេរប្រាក់)។ ជាមួយនឹងសេវាផ្ទេរប្រាក់របស់ RIA ប្រាក់របស់លោកអ្នកអាចប្រាកដថានឹងទៅដល់គោលដៅភ្លាមៗ និងមានសុវត្ថិភាព។
ធនាគារ UCB ឥតមានគិតកម្រៃសេវា លើអ្នកទទួលប្រាក់ ពីសេវាហិរញ្ញវត្ថុ RIA នោះទេ។
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកចូលទៅកាន់គេហទំព័រនេះ www.riafinancial.com





