ឥណទានវិបារូបន៍ (OD) របស់ធនាគារ
កម្ចីសំរាប់គ្រាបន្ទាន់ដែលមិនអាចគិតទុកជាមុនបាន

ក្នុងបរិយាកាសមួយដែលសេដ្ឋកិច្ចគ្មានស្ថេរភាព អាជីវកម្មជាច្រើនត្រូវប្រឈមនឹងការចំណាយប្រាក់ច្រើនរហូតដល់មិនអាចគិតទុកជាមុនបាន ។ សម្រាប់ពេលវេលាយ៉ាងដូច្នេះ ធនាគារ UCB ផ្តល់សេវាឥណទានវិបារូបន៍ (OD) មួយ ដែលជាប្រភេទកម្ចីមួយ មានរយៈពេលលឿន ងាយស្រួលត្រួតពិនិត្យ និងមានប្រសិទ្ធភាព ។
ឥណទានវិបារូបន៍ (OD) របស់ធនាគារ UCB ផ្តល់ជូនលោកអ្នកនូវមូលនិធិបណ្តោះអាសន្ន ដើម្បីបំពេញតម្រូវការដែលមិនបានរំពឹងទុកជាមុនហើយត្រូវចំណាយថវិការភ្លាមៗ។ វាមានការប្រាក់ទាប ហើយគិតការប្រាក់សម្រាប់តែក្នុងករណីដែលប្រើប្រាស់វាតែប៉ុណ្ណោះ ដែលធ្វើអោយលោកអ្នកអាចកាត់បន្ថយចំណាយលើការប្រាក់។ មានន័យថា លោកអ្នកត្រូវបង់ការប្រាក់សំរាប់តែចំនួនដែលបានប្រើក្នុងរយះពេលដែលបានប្រើប្រាស់នោះតែប៉ុណ្ណោះ ហើយយើងមិនមានកំណត់អត្រាអោយដាច់ខាតនោះទេ ហើយក៏គ្មានកម្មវិធីទូទាត់សងប្រាក់ថេរមួយណានោះដែរ ។
អត្ថប្រយោជន៍ៈ
- ជាសេវាមូលនិធិបម្រុងមួយ នៃគណនីចរន្តរបស់លោកអ្នក
- មូលនិធិសម្រាប់ទុនបង្វិល និងលំហូរនៃសាច់ប្រាក់
- ងាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុប្រចាំថ្ងៃ
- មានសេវាឥណទានបម្រុងសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានដែលគិតមិនដល់
- កាត់បន្ថយចំណាយលើការប្រាក់
- អាចដកមូលនិធិបន្ថែមពីគណនីចរន្តរបស់លោកអ្នកបានយ៉ាងលឿន និងងាយស្រួល
- ឱកាសក្នុងការរីករាយជាមួយនឹងសេវាកម្មដែលលឿន និងរហ័ស ព្រមទាំងផលិតផលប្រាក់កម្ចីឯទៀតៗ
- ឥតមានតម្រូវអោយទូទាត់ជាប្រចាំនោះទេ (គិតការប្រាក់តែលើចំនួនមូលនិធិដែលបានប្រើតែប៉ុណ្ណោះ)






ឥណទានវិបារូបន៍