ប្រាក់កម្ចី
ផ្តល់អោយអាជីវកម្មលោកអ្នក នូវមូលនិធិដើម្បីសម្រេចបានក្តីសុបិន្តរបស់ខ្លួន

ធនាគារ UCB យើងខ្ញុំដឹងថាអាជីវកម្មនីមួយៗ មានលក្ខណៈខុសៗគ្នា និងមានយុទ្ធសាស្រ្តដើម្បីសម្រេចបានក្តីសុបិន្តនោះរៀងៗខ្លួន ។ សម្រាប់ក្រុមហ៊ុនដ៏ពិសេសរបស់លោកអ្នក យើងផ្តល់ជូននូវសេវាប្រាក់កម្ចីមួយដែលមានលក្ខណៈដ៏ពិសេសផងដែរ ព្រមទាំងដំណោះស្រាយកម្ចី ដែលសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់តំរូវការរបស់អាជីវកម្មលោកអ្នក ។ ធនាគារ UCB ផ្តោតទៅលើជម្រើសហិរញ្ញប្បទានយ៉ាងទូលំទូលាយ សម្រាប់ទុនដំណើរការអាជីវកម្ម ទុនដំបូង ការទិញទ្រព្យសកម្ម ការខ្ចីបុល ប្រាក់បញ្ញើ និងតម្រូវការប្រតិបត្តិការណ៍តាមធនាគារជាច្រើនផ្សេងទៀត ។ អតិថិជនរបស់យើង អាចយកប្រាក់ទៅប្រើក្នុងមុខងារផ្សេងៗដូចជា ៖ ពាណិជ្ជកម្មនាំចេញ-នាំចូល វិនិយោគលើទ្រព្យសម្បត្តិនិង សេវាផលិតកម្ម ។
ធនាគារ UCB ប្តេជ្ញាថានឹងជួយអោយអាជីវកម្មលោកអ្នក ទទួលបាននូវជោគជ័យ ហើយយើងមានទំនុកចិត្តថាយើងមានសេវាកម្ម ផ្តល់ប្រាក់កម្ចីមួយ ដែលបំពេញតាមតម្រូវការជាក់លាក់របស់លោកអ្នក ។ សូមលោកអ្នកមកកាន់ការិយាល័យណាមួយរបស់យើងថ្ងៃនេះ ដើម្បីសាកសួរអំពីសេវាប្រាក់កម្ចី ដែលសម្រិតសម្រាំងយ៉ាងពិសេសរបស់យើង ។ នៅឯធនាគារ UCB អតិថិជនគឺជាអាទិភាពចម្បង ហេតុនេះហើយអ្នកចាត់ការដែលមានបទពិសោធន៍ និងមានលក្ខណៈវិជ្ជាជីវៈរបស់យើង មិនត្រឹមតែជជែកជាមួយលោកអ្នកក្នុងភាសាមួយ ដែលជាជម្រើសរបស់លោកអ្នកនោះទេ ពួកគេថែមទាំងផ្តល់នូវការប្រឹក្សាអាជីវកម្ម ដោយឥតគិតថ្លៃទៀតផង ។
អត្ថប្រយោជន៍នៃប្រាក់កម្ចីរបស់យើងរួមមាន ៖
- ជាកញ្ចប់មួយដែលអាចពិភាក្សាគ្នាបាន
- អត្រាការប្រាក់ទាប
- មានលក្ខណៈបត់បែនបាន ៖ គ្មានកាលកំណត់ជាក់លាក់ណាមួយ សម្រាប់ទូទាត់នោះទេ ។ លោកអ្នកអាចជ្រើសរើសជម្រើសដែលបង់តែការប្រាក់រហូតដល់ថ្ងៃកំណត់ ឬលោកអ្នកមានជម្រើសបង់ទាំងការប្រាក់ និងថ្លៃដើមបន្តិចម្តងៗ ។
- ដំណើរការ និង ការអនុម័តយល់ព្រមមានលក្ខណៈលឿន
- កាត់បន្ថយការចំណាយលើការប្រាក់






