ព័ត៌មានអំពីធនាគារ

ធនាគារ UCB ជាធនាគារពាណិជ្ជមួយ ដែលមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតិថិជន និងបម្រើនូវសេវាកម្មធនាគារ ដ៏ទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា។ ដោយផ្តល់នូវសេវាកម្មដ៏ទូលំទូលាយ ធនាគារ UCB ធ្វើការសម្រិតសម្រាំងនូវសេវាកម្ម និងផលិតផលសម្រាប់ឯកត្តជន និងអាជីវកម្ម ដោយឡែកៗពីគ្នា ក្នុងប្រទេសកម្ពុជា ព្រមទាំងជម្រើសហិរញ្ញវត្ថុ ដែលមានលក្ខណៈប្រកួតប្រជែង ផ្តល់ជូនដោយភាពប៉ិនប្រសប់មួយ ដែលរួមបញ្ចូលទាំងបទពិសោធន៍ជាសាកល និងការយល់ដឹងដ៏ឆ្លាតវៃអំពីទីផ្សារកម្ពុជា។ រួមជាមួយនិងអ្នកជំនាញការក្នុងស្រុក ភាពរឹងមាំនៃវិជ្ជាជីវៈ របស់ធនាគារ UCB គឺស្ថិតនៅជាប់នឹងការប្តេជ្ញា ចំពោះការបម្រើអតិថិជន ដែលនេះកើតចេញពីឆន្ទៈដ៏មុះមុត នៃសេវាកម្មអតិថិជន និងការផ្តោតទៅលើភាពជាដៃគូពាណិជ្ជកម្មដ៏រឹងមាំរបស់ខ្លួន។
ប្រវត្តិរបស់ធនាគារ
ប្រវត្តិ និងការរីកចម្រើនរបស់ធនាគារ UCB ប្រសងគ្នានឹងការរីកចម្រើនទៅនឹងការស្តារសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា។ នៅខែឧសភា ឆ្នាំ១៩៩៣ ក្រោយជំលោះ និងសង្គ្រាមស៊ីវិលដ៏ច្រើនឆ្នាំ កម្ពុជាបានរៀបចំការបោះឆ្នោតជាទូទៅមួយ ក្រោមជំនួយឧបត្ថម្ភ របស់អង្គការសហប្រជាជាតិ។ បន្តិចក្រោយមក បន្ទាប់ពីមានការដាក់អោយអនុវត្តច្បាប់វិនិយោគសម្រាប់ធនាគារ ឧកញ៉ា យាំ ស៊ុយ សាំង និងមិត្តភ័ក្តមួយចំនួនទៀត បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
ឧកញ៉ា យាំ ស៊ុយ សាំង ដែលជាអ្នកជំនួញជើងចាស់ម្នាក់ ពោរពេញដោយទស្សនវិស័យ បានយល់ឃើញថា មានតែការបង្កើតធនាគារពាណិជ្ជប៉ុណ្ណោះ ដែលគាត់សង្ឃឹមថាអាចរួមចំណែកជួយជម្រុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលនាំអោយកម្ពុជាបង្កើតនូវជំហរហិរញ្ញវត្ថុមួយឡើងវិញបាន។ ដូច្នេះ ធនាគារ UCB ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែមិនា ឆ្នាំ១៩៩៤ ក្រោមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា និងការអនុម័តយល់ព្រម របស់ធនាគារជាតិ នៃកម្ពុជា។
មកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ ធនាគារមានមូលនិធិផ្ទាល់សុទ្ធ ចំនួន ២៦លានដុល្លារសហរដ្ឋអាមេរិក និងទ្រព្យសកម្មចំនួន ១៤៧លានដុលា្លរសហរដ្ឋអារមេរិក។ បច្ចុប្បន្ននេះ ធនាគារកំពុងបំរើសេវាកម្មជូនអតិថិជនឯកត្តជន និងអតិថិជនអាជីវកម្ម ចំនួនជាង ១.៦០០។





ព័ត៌មានអំពីធនាគារ