សាររបស់ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ

ឧកញ៉ា​ ​យាំ​ ​ស៊ុ​យ​ ​សាំង -  ្រធាន​ក្រុម​ប្រឹក្សា​ភិ​បា​ល​ ​និង​ ​ជា​នាយក​ប្រតិបត្ត

“ឆា​ប់ៗ​ខាង​មុខ​នេះ​ ​ធនាគារ​ ​UCB ​គ្រោង​នឹង​បង្កើន​ចំនួន​សាខា​របស់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ​ ​ដើម្បី​បម្រើ​អតិថិ​ជន​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើ​ង​”

ឧកញ៉ា​ ​យាំ​ ​ស៊ុ​យ​ ​សាំង
ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បា​ល​ ​និង​ ​ជា​នាយក​ប្រតិបត្ត

អំឡុង​រ​យៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ​ ​សេដ្ឋ​កិច្ច​កម្ពុ​ជា​បាន​រីក​ចំ​រើ​ន​គួរ​អោ​យ​កត់​សំគាល់​ ​ដល់​ទៅ​ ​១០% ក្នុង​មួយ​ឆ្នាំ​។​ ​ប៉ុន្តែ​កំ​នើ​ន​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​២០០៩ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​រហូត​ដល់​ក្បែរ​ចំ​នុ​ច​អ​វិ​ជ្ជ​មា​ន​។​ ​បើ​ទោះជា​មាន​ការ​ធ្លាក់​ចុះ​ចំពោះ​វិ​ស័​យ​ឧស្សា​ហ៍​កម្ម​កាត់​ដេរ​ ​សំណង់​ ​និង​ ​ទេសចរណ៍​ក៏​ដោយ​ ​សេដ្ឋ​កិច្ច​កម្ពុ​ជា​ត្រូវ​បាន​លើក​ស្ទួយ​ដោយ​វិ​ស័​យ​កសិកម្ម​ ​និង​ ​សេ​វា​ក​ម្ម​។

បើ​ទោះជា​មាន​ការ​ថយ​ចុះ​សកម្មភាព​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​២០០៩ យ៉ាង​ណា​ក៏​ដោយ​ ​ចំនួន​ធនាគារ​ពាណិជ្ជ​ ​ដែល​មក​បោះ​ទុន​វិ​និ​យោគ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​នៅ​តែ​មាន​ការ​កើន​ឡើ​ង​។​ ​គិត​ត្រឹម​ខែ​ធ្នូ​ ​ឆ្នាំ​២០០៩ ធនាគារ​ពាណិជ្ជ​ ​សរុប​មាន​ចំនួន​ ​២៩ ។ ធនាគារ​ ​ពាណិជ្ជ​ ​នៅ​តែ​បន្ត​ចូល​មក​ប​ណ្តា​ក់​ទុន​វិ​និ​យោគ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ឥត​ឈប់​ឈរ​ ​ដោយ​ការ​ប្រមើល​មើល​ឃើញ​ពី​ឱ​កាស​ល្អ​ជា​ច្រើន​នៅ​ថ្ងៃ​អនាគត​ ​អំពី​កំ​នើ​ន​ ​និង​ផល​ចំណេញ​ ​និង​ ​ឱ​កាស​ពង្រីក​សេ​វា​កម្ម​នៅ​ក្នុង​តំ​ប​ន់​។

គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ​ឆ្នាំ​២០០៩ ធនាគារ​ ​UCB ​មាន​ទ្រព្យ​សកម្ម​សរុប​ ​១៤៧,៥0 លាន​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ហើយ​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​មាន​ចំនួន​ ​៤,៦0 លាន​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​។ តួ​លេខ​ដែល​ត្រូវ​បាន​ពិ​និត្យ​អះអាង​ដោយ​ក្រុម​សវន​ករ​ ​ទាំង​អស់​នេះ​ ​ជា​តួ​លេខ​ខ្ពស់​ជាង​គេ​បង្អស់​ក្នុង​រ​យៈ​កាល​ ​១៦ឆ្នាំ​ ​របស់​ធនាគារ​UCB ​។ ចំណែក​ឯ​មូល​ធន​ម្ចាស់​ភាគ​ហ៊ុន​ ​បាន​កើន​ដល់​ទៅ​ ​២៨,៧0 លាន​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​។

ចំនួន​ឥណ​ទាន​ដុល​ ​និង​បុ​រេ​ប្រទាន​ ​កើន​ពី​ ​៦៤,៤0 លាន​ ​ដល់​ ​៧៥,៩0 លាន​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ក្នុង​ឆ្នាំ​២០០៩ ហើយ​ប្រាក់​បញ្ញើ​អតិថិ​ជន​ ​កើន​ពី​ ​៨៧,២0 លាន​ ​ដល់​ ​១១១,៩0 លាន​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​នៅ​ឆ្នាំ​២០០៩។ ធនាគារ​ ​UCB​ ​បាន​បន្ត​រីក​ចម្រើន​ក្នុង​ល្បឿន​ថេរ​មួយ​ ​ដោយ​ធ្វើ​សម​តុល្យ​យ៉ាង​ប្រុង​ប្រយ័ត្ន​នូវ​ហា​និ​ភ័យ​ ​លើ​ប្រាក់​ចំណេញ​ ​និង​សាច់​ប្រាក់​ងាយ​ស្រួល​ខ​ណៈ​ពេល​បម្រើ​ដល់​អតិថិ​ជ​ន​។

ធនាគារ​ ​UCB​ ​បាន​ពង្រឹង​គោល​នយោបាយ​ ​អភិបាល​កិច្ច​ ​និង​ការ​អនុ​វត្ត​ ​ដោយ​បាន​បង្កើត​គ​ណៈ​កម្ម​ការ​ហា​និ​ភ័យ​ ​គ​ណៈ​កម្ម​ការ​សវន​កម្ម​ ​គ​ណៈ​កម្ម​ការ​ប្រតិបត្តិ​ ​(EXCO​) និង​គ​ណៈ​កម្ម​ការ​ទ្រព្យ​អកម្ម​ ​(ALCO​)។ ក្នុង​ឆ្នាំ​២០០៩ អភិបាល​ឯក​រាជ្យ​ ​ចំនួន​២រូប​ ​ត្រូវ​បាន​ ​តែងតាំង​ដើម្បី​អោ​យស​ម​ស្រប​តាម​ការ​តម្រូវ​របស់​ធនាគារ​ជាតិ​ ​នៃ​កម្ពុ​ជា​ទាំង​បុគ្គលិក​លក្ខ​ណះ​សម្បត្តិ​និង​បទ​ពិសោធ​ន៏​ការ​ងា​រ​។​ ​ប្រធាន​គ​ណៈ​កម្ម​ការ​ហា​និ​ភ័យ​ ​និង​គ​ណៈ​កម្ម​ការ​សវន​កម្ម​ ​ត្រូវ​ធ្វើ​របាយ​ការណ៍​ជូន​ទៅ​អភិបាល​ឯក​រាជ្យ​ទាំង​ពីរ​រូប​នោះ​ ​។

ភាគ​ទុន​និក​ ​បាន​យល់​ព្រម​សំណើ​រ​ជា​ឯក​ច្ឆ័​ន​ ​ដែល​លើក​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ភិ​បា​ល​ ​ស្នើ​រ​ជួល​អចលន​ទ្រព្យ​នៅ​លើ​បណ្តោយ​មហា​វិ​ថី​ព្រះ​មុនី​វង្ស​ ​ដើម្បី​សង់​អគារ​លំដាប់​ថ្នាក់​កំពូល​ ​កំ​ពស់​ ​១២ជាន់​ ​សម្រាប់​ជា​ការិយាល័យ​ក​ណ្តា​ល​ថ្មី​ ​របស់​ធនាគារ​ ​UCB​។

ជា​ចុង​ក្រោយ​នេះ​ ​យើង​ខ្ញុំ​សូម​សំដែង​នូវ​អំណរ​គុណ​ ​និង​ការ​ដឹង​គុណ​ដ៏​ស្មោះ​អស់​ពី​ចិត្ត​ ​ចំពោះ​រាល់​ការ​ខិតខំ​ប្រឹង​ប្រែង​ ​និង​ការ​ប្តេ​ជ្ញា​ខ្ពស់​របស់​បុគ្គលិក​ ​ក៏​ដូច​ជា​ការ​គាំ​ទ្រ​ពី​សំណាក់​អតិថិ​ជន​ ​ភាគ​ទុន​និក​ ​ធនាគារ​ដៃ​គូ​ ​និង​ការ​ណែនាំ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​ ​ក៏​ដូច​ជា​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ផង​ដែរ​ ​ដែល​សុទ្ធតែ​បាន​រួម​ចំណែក​ក្នុង​សមិទ្ធ​ផល​របស់​ធនាគារ​ ​UCB​ ​មក​ដល់​ពេល​នេះ​។

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS