ធនាគារ UCB ជាធនាគាររបស់លោកអ្នកនៅព្រះរាជាណាចក្រកម្ពុជា

Loby

បទពិសោធន៍​ជា​សាកល​របស់​យើង​ខ្ញុំ​ចំណេះដឹង​ជា​ឯកទេស​លើ​ទីផ្សារ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​កំរិត​ស្តង់ដា​ខ្ពស់​នៃ​វិជ្ជាជីវៈ​ការងារ​បាន​ធ្វើ​អោយ​យើង​ខ្ញុំ​អាច​ផ្តល់​នូវ​រាល់​តម្រូវ​ការ​ហិរញ្ញវត្ថុ​ឯកត្តបុគ្គល ​និង​អាជីវកម្ម​ទាំង​អស់​តាម​ត្រូវ​ការ។ ​សេវាកម្ម​យើង​ខ្ញុំ​រហ័ស​ទាន់​ចិត្ត ​និង​អាច​ជឿ​ជាក់​បាន ​ដែល​ធ្វើ​អោយ​យើង​ក្លាយ​ជា​ធនាគារ​មួយ ​ដែល​លោក​អ្នក​អាច​ទុក​ចិត្ត​បាន ។ ​ធនាគារ ​UCB ​មាន​ស្នាក់ការ​កណ្តាល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​​ និង​មាន​ការិយាល័យ​សាខា​នៅ​ខេត្ត​ព្រះសីហនុ ​ខេត្ត​បាត់ដំបង ​ខេត្ត​សៀមរាប ​និង​ផ្សារ​អូឡាំពិក​រាជធានី​ភ្នំពេញ។

ធនាគារ ​UCB ​មាន​ផ្តល់​ជូន​នូវ​វិសាលភាព​ដ៏​ទូលាយ​នៃ​ផលិតផល ​និង​សេវាកម្ម​ធនាគារ ​ដែល​មាន​គុណភាព​ខ្ពស់​ ដោយ​ការ​ប្រើ​ផ្សំ​គ្នា​នូវ​បទពិសោធន៍​អន្តរជាតិ ​និង​ជំនាញ​ឯកទេស​ក្នុង​ស្រុក​ដែល​គ្មាន​គូប្រៀប។

យើង​ប្តេជ្ញា​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​បម្រើ​ជូន​អតិថិជន ​និង​ឆ្ពោះ​ទៅ​រក​ការ​ចង​បណ្តាញ​រឹងមាំ​ជា​មួយ​អតិថិជន​របស់​ខ្លួន ​បន្ថែម​ពី​លើ​ការ​ផ្តល់​សេវា​នីមួយ​ៗ​បាន​ប្រសើរ​ជាង​គេ ​និង​ផ្តល់​នូវ​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជាប់​ជានិច្ច។ ​នៅ​ឯ​ធនាគារ​ UCB ​ការ​​ទំនុកបម្រុងដល់​ការ​ចម្រុង​ចម្រើន ​និង​បម្លាស់​ប្តូរ​តម្រូវ​ការ​របស់​អតិថិជន ​គឺជា​អាទិភាព​ចម្បង​របស់​យើង​ខ្ញុំ។

នៅ​លើ​គេហទំព័រ​នេះ ​លោក​អ្នកនឹង​អាច​រក​បាន​នូវ​ព័ត៌មាន​អំពី​​ប្រវត្តិធនាគាររបស់​យើង​ខ្ញុំ ​ព្រម​ទាំង​ផលិតផល ​និង​សេវាកម្ម​ទាំងអស់ ​ដែល​យើង​ផ្តល់​ជូន។ ​ទោះ​ជា​លោកអ្នក​ជា​បុគ្គល​មួយ​រូប ​ដែល​កំពុង​តែ​ស្វែង​រក​ការ​បើក​គណនី​សន្សំ មួយ ​ឬ​ក៏​ជា​អាជីវករ​ម្នាក់​ដែល​កំពុង​ស្វែង​រក​ប្រាក់​កម្ចី ​ធនាគារ ​UCB ​ពិត​ជា​ជម្រើស​របស់​លោក​អ្នក ​ ដែល​យើង​ខ្ញុំ​ប្តេជ្ញា​ក្នុង​ការ​បំពេញ​នូវ​តម្រូវ​ការ​និង​ភាព​ចម្រុង​ចម្រើន​របស់​លោក​អ្នក។

សម្រាប់​ព័ត៌មាន​បន្ថែម ​អំពី​ប្រវត្តិ​របស់​ធនាគារ ​UCB ​ព្រម​ទាំង​សារលិខិត​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល របស់​យើង ​សូម​ចុច​លើ ​មេនញូនៅខាងលើនៃទំព័រនេះ។

© Copyright 2010 Union Commercial Bank Plc. All rights reserved.

Created by OPUS